Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ សហការគ្នាបង្ក្រាបបានគ្រឿងក្នុងជ្រូកជាង១តោន យកទៅដុតកម្ទេចចោល

បន្ទាយមានជ័យ៖សមត្ថកិច្ចបានឲ្យដឹងថា គ្រឿងក្នុងជ្រូកជាង១តោន ត្រូវបានមន្ត្រីគយ និងរដ្ឋាករតំបន់៥ សហការជាមួយមន្ត្រីបសុពេទ្យយកទៅដុតចោលកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅជាយក្រុងសិរីសោភ័ណ។

មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ ឲ្យដឹងថា បានឃាត់រថយន្តម៉ាក់ហាយឡែនឌ័រ ១គ្រឿង ឆែកឆេររកឃើញមានដឹកគ្រឿងក្នុងជ្រូក កាលពីវេលាម៉ោង៩ព្រឹក ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។សមត្ថកិច្ច បានឆែកឆេររកឃើញដឹកគ្រឿងក្នុងជ្រូកចំនួន១៨កេស សរុបមានទម្ងន់១,០៨០គីឡូក្រាម ជាប្រភេទគ្រឿងក្នុងជ្រូក មានឆ្អឹងជំនី អណ្តាត បេះដូង ស្លឹកត្រចៀក ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀន ខួរជ្រូក។ ប្រភពបញ្ជាក់ថា គ្រឿងក្នុងជ្រូក គឺឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងខុសច្បាប់គោលបំណងដឹកពីព្រំដែនឆ្លងកាត់ខេត្តបន្ទាយមានជ័យ យកទៅដាក់អោយម៉ូយតាមបណ្តាខេត្តភ្នំពេញ ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម