Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចចាប់ខ្លួនជនជាតិ​ចិន​៦នាក់​ ​​ករណីលួច​គាស់ទូដែក នៅក្នុងក្រុងព្រះសីហនុ

​ព្រះសីហនុ​៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីីហនុ ដឹកនាំដោយតំណាងអយ្យការសាលាដំបូងខេត្ត បានចុះចាប់់់់់់់់់់់់់់់់់់់់់ជនសង្ស័យជាជនជាតិចិន ករណីលួចគាស់ទូដែករបស់ជនរងគ្រោះ។បរតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២០ នៅចំណុចបូរីគជ់អាស៊ី ស្ថិតក្នុងភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។បាត់បង់សម្ភារៈរួមមាន៖ ១/បន្តោងខ្សែកពេជ្រចំនួន ០៣បន្តោង ២/ជញ្ជៀនពេជ្រចំនួន ០៣វង់ ៣/ក្រវិលពេជ្រចំនួន ០៤គូរ ៤/កងដៃពេជ្រចំនួន ០១ ៥/ត្បូងចំរុះចំនួន ២៥គ្រប់ ៦/ជញ្ជៀនមាសចំនួន ០១វង់ ៧/ក្រវិលមាស ០១គូរ ៨/ក្រវិលផ្លាកទីន ០៨គូរ ៩/ខ្សែកផ្លាកទីនចំនួន ០៧ខ្សែ ១០/កងដៃផ្លាកទីនចំនួន ០៧កង(១ឈុត) ១១/ខ្សែដៃផ្លាកទីន ០៤ខ្សែ ១២/ប្រាក់ដុល្លារអាមេរិកចំនួន ៥០០ដុល្លារ និងសម្ភារៈមានតម្លៃមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងចាប់យក កម្លាំងការិយាល័យជំនាញកំពុងធ្វើការសាកសួរនិងបន្តនីតិវិធី នៅទីបញ្ជាការដ្ឋាន អ.ហ ខេត្តព្រះសីហនុ៕ដោយ៖ទល់ដែន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម