Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចខេត្តសៀមរាបថា៖ឪពុកម្តាយចិញ្ចឹម ដែលធ្វើទារុណកម្មកូនរហូតដល់ស្លាប់នោះចាប់ខ្លួនបានហើយ!

សៀមរាប៖ដោយមានការសម្របស្រួលនិតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាបកម្លាំងអាវុធហត្ថខេត្តបានស្រាវជ្រាវ ធ្វើការឃាត់ខ្លួនឪពុកម្តាយចិញ្ចឹមដោយជាប់ពាក់ពន្ធនឹងករណីធ្វើទារុណកម្ម ទៅលើកូនរហូតដល់ស្លាប់។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១០និង០០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប និង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ សហការណ៍ជាមួយកំលាំងកងពលតូចលេខ៦ នៃកងពលធំអន្ដគមន៍លេខ២ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់យកមកសួរនាំ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និងប្រពន្ធឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្នភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ដែលត្រូវជាឪពុកម្តាយចិញ្ចឹម សពឈ្មោះ ផល សុភាន់) ដែលជាប់ពាក់ព័ន្ធនឹងករណីធ្វើទារុណកម្ម និង អំពើឃោឃៅដោយមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ប្រព្រឹត្តកាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ សមត្ថកិច្ចបានបន្តថា សពឈ្មោះ ផល សុភាន់ ភេទប្រុស អាយុ ០៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានរបួសនៅលើផ្ទៃមុខមានស្នាមជាំ, ស្លឹកត្រចៀករយះដាច់ និងមានដំបៅរលួយ, បែកក្បាល ដោយមានស្នាមរបួសថ្មី និង ចាស់, នៅលើដងខ្លួនមានស្នាមវាយជាច្រើនកន្លែង, បាក់ធ្មេញអស់ចំនួន ០៣, បាក់ដៃខាងស្តាំ និង បាក់ស្មងជើងខាងស្តាំ។សមត្ថកិច្ចបន្ថែមថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើបានទទួលដំណឹងថា មានករណីក្មេងប្រុសឈ្មោះ ផល សុភាន់ អាយុ ០៦ឆ្នាំ ត្រូវជាកូនចិញ្ចឹមរបស់ឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និង ឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានពុលដំឡូងមី នៅចំណុច ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ដែលជាភូមិនៅដាច់ស្រយាលពីទីរួមស្រុក) ហើយកម្លាំងមូលដ្ឋានស្រុកស្វាយលើបានចុះទៅដល់កន្លែងកើតហេតុ ហើយស្តាប់ចម្លើយសាក្សីនៅទីនោះទើបសន្និដ្ឋានថា ក្មេងប្រុសខាងលើមិនបានស្លាប់ដោយសារពុលដំឡូងមីឡើយ ហើយក៏បានរាយការណ៍មកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ទើបកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចុះទៅសហការណ៍ជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ចុះធ្វើការស៊ើបអង្កេតករណីខាងលើ ដល់កន្លែងកើតហេតុតែម្តង។ ប៉ុន្តែឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន បានរត់គេចខ្លួនចេញពីលំនៅដ្ឋាន ទៅស្នាក់នៅក្នុងបន្ទាយវរៈសេនាតូចលេខ២៦៤ ប្រចាំទិសស្រុកត្រពាំងប្រសាទ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ បាត់ទៅហើយ។ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបមេបញ្ជាការរងកងពលតូចលេខ៦ នៃវរៈសេនាតូចលេខ២៦៤ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ បានប្រគល់ជនសង្ស័យឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន មកឲ្យមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ និងកំលាំងជំនាញ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីកំលាំងជំនាញធ្វើការស្តាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ពួកគេបានវាយធ្វើបាបទៅលើកូនចិញ្ចឹមឈ្មោះ ផល សុភាន់ ជាច្រើនលើកច្រើនសារពិតប្រាកដមែន។ ចំពោះចម្លើយដែលពួកគេនិយាយប្រាប់ឪពុកជនរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ដោយសារពុលដំឡូងមី គឺមិនសមហេតុផលឡើយ គឺជនរងគ្រោះស្លាប់ដោយសារការប្រើអំពើហិង្សា ឬ អំពើទារុណកម្ម ទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្តង។បច្ចុប្បន្នជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។ដោយឡែកប្រភពបានឲ្យដឹងថា ឪពុកម្តាយចិញ្ចឹម ខាងលើ រៀបការជាច្រើនឆ្នាំគ្មានកូន ទើបទៅបានសុំកូនគេមកចិញ្ចឹម តែកូននោះធ្លាប់ធ្លាក់ពីលើគោយន្ត និងធ្លាក់ពីលើដើមឈើ ដោយមិនបានយកមកព្យាបាល ព្រមទាំងមានវាយធ្វើបាបថែមទៀតក៏បណ្តាលឲ្យស្លាប់តែម្តង៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម