Monday, May 13, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មន្ត្រីរដ្ឋាករទឹកម្នាក់ស្រវឹងស្រាបើកឡានបុកម៉ូតូកង់បី បណ្តាលឲ្យរបួសមនុស្ស២នាក់ រួចបើករត់ត្រូវសមត្ថកិច្ចតាមចាប់បាន

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីក្រោះថ្នាក់ចរាចរមួយបានកើតឡើង ដែលបង្កឡើងដោយមន្ត្រីរដ្ឋាករទឹក ម្នាក់បើកឡានទាំងស្រវឹងបុកម៉ូតូកង់៣(pass app) បណ្តាលឲ្យរបួសមនុស្ស២នាក់ រួចបើករត់ធ្លាក់ស្លាកលេខត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវជាតិលេខ៦ក្នុងភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ ​ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅថ្ងៃទី១៦នេះថា បន្ទាប់ពីលោកទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរនៅជិតសង្កាត់ទឹកវិល ហើយជនបង្ករត់គេចខ្លួន។គ្រានោះលោកក៏បានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍ទឹកវិលនិងកម្លាំងប្រជាការពារ ដេញតាមរក។លោកបន្តថា ក្រោយមកជនបង្កបានយករថយន្តមកប្រគល់ឲ្យសមត្ថកិច្ចរួចក៏ទៅធ្វើការទាំងយប់វិញ។លោកបន្ថែមថា បន្ទាប់ពីទទួលបានរថយន្តបង្កហេតុ លោកក៏ប្រគល់ឲ្យនគរបាលចរាចរចាត់ការបន្តតាមច្បាប់។ ទាក់ទិននឹងករណីនេះដែរលោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយា ល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦នេះថា ករណីនេះលោកកំពុងត្រួតពិនិត្យមើលសិន ព្រោះសំណុំរឿងនេះទើបនឹងមកដល់នៅព្រឹកម៉ិញនេះ ហើយភាគីទាំង២ក៏កំពុងសម្រួលគ្នា។យោងតាមប្រភពបានឲ្យដឹងថា ជនបង្កករណីគ្រោះថ្នាក់ចរាចរនេះជនបង្កមានអក្ការៈស្រវឹងជោគជាំ បានបើកបរក្នុងល្បឿនលឿនរួចឆ្លងផ្លូវទៅបុកម៉ូតូកង់បី(pass app)បណ្តាលឲ្យរបួសមនុស្សចំនួន២នាក់ ហើយសំណាងណាស់បានធ្លាក់ស្លាកលេខឡាននៅនឹងកន្លែង រួចបើករត់។ដោយមានការភិតភ័យគ្រួសារជនបង្កបានយករថយន្តមកប្រគល់ឲ្យសមត្ថកិច្ចរួចក៏ត្រលប់ទៅផ្ទះវិញ។ប្រភពបន្តថា គ្រួសារ(ម្តាយ)ជនបង្ក ជាសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកវិល ហើយជនបង្កមានឈ្មោះដឿយ ស៊ីដេត អាយុ៣១ឆ្នាំ ជាមន្ត្រីរដ្ឋាករទឹកខេត្តសៀមរាប មានទីលំនៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប។ចំណេកជនរងគ្រោះមានឈ្មោះទឹង អឿត ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិបុស្សក្រឡុក ឃុំគោកដូង ស្រុកអង្គរជុំ( របួសស្រាល)។ទី២ឈ្មោះ ភិន មុន្នីសាន់ ភេទប្រុសអាយុ៣៧ឆ្នាំ(របួសធ្ងន់ ប្រេះជើង)។ប្រភពបន្តថា ក្រុមខាងជនបង្កបានព្យាយាមសុំសម្របសម្រួលជាមួយជាមួយជនរងគ្រោះ ដោយព្រមសងការខូចខាតជួយជុលម៉ូតូ និងជួយព្យាបាលប្រេះឆ្អឹងជើងក្នុងតម្លៃ៥០០ដុល្លារ។គ្រានោះជនរងគ្រោះមិនយល់ព្រមតាមសំណូមពររបស់ជនបង្កនោះទេដោយបាន ស្នើឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់និងទាមទារសំណងជំងឺចិត្តចំនួន២៥០០ដុល្លារសម្រាប់ព្យាបាលជំងឺនិងជួសជុលម៉ូតូ។យ៉ាងនេះក្តីមហាជនលើកឡើងថា ករណីស្រវឹងស្រា ហើយឡានបុកគេឲ្យរបួស គួរមានទោសកម្រិតណាសូមជួយប្រាប់ផង៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម