Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ស្រវឹងស្រាឈ្លោះប្រកែកគ្នាទាញដំបងវាយលើជនរងគ្រោះឲ្យរបួសធ្ងន់ត្រូវនគរបាលស្រុកប្រាសាទបាគងចាប់ខ្លួន

សៀមរាប៖កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយបានប្រើកំណាត់ដើមឬស្សីវ៉ៃលើជនរងគ្រោះពីក្រោយចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ នេះថា កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។លោកបន្តថា ជនសង្ស័យមានឈ្មោះ ភឿក ឆង ភេទប្រុស អាយុ៣៨ឆ្នាំ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ពន្ធ័ករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកំណាត់ដើមឬស្សីវ៉ៃលើជនរងគ្រោះ) ឈ្មោះហ៊ិម ពេជ្រ កាលពីវេលាម៉ោង ១៧:២០នាទី ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ ២០២០កន្លងទៅ នៅចំណុចតាមផ្លូវក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោកបន្តថា មូលហេតុ ជនបង្កស្រវឹង និងធ្លាប់មានរឿងរ៉ាវ ឈ្លោះប្រកែកគ្នា ជាមួយជនរងគ្រោះ ជាច្រើនលើក ។ យោងតាមពាក្យបណ្ដឹងរបស់គ្រួសារជនរងគ្រោះ និង ចម្លើយសារភាព បច្ចុប្បន្ន សង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទ បាគង កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់នៅថ្ងៃទី១៦ខែវិច្ឆិកានេះ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម