ខេត្តកំពត:៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពត នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ក្នុងប្រតិបត្តិការនោះ នគរបាលឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ និងដកហូតម្សៅក្រាមសថ្លាចំនួន ០៥កញ្ចប់(ធំ០១)ថ្នាំញៀន wy ចំនួន ១៦៧គ្រាប់ ជញ្ជីងថ្លឹង ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង ០៧នាក់បានកសាងសំណុំរឿង ដេីម្បីអនុវត្តតាមនីតិវិធី៕ដោយ៖នាគរាជ