Thursday, May 16, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាជ្ញាធរស្រុកប្រាសាទបាគង បានបើកការដ្ឋានជួសជុល​ផ្លូវដីក្រហម​ មួយខ្សែមានប្រវែងជាង ៣គីឡូម៉ែត្រ

ខេត្តសៀមរាប៖យោងតាមផេកផ្លូវការរបស់លោក​សូរ​ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០នេះ អាជ្ញាធរស្រុក បានបើកការដ្ឋានជួសជុល​ ផ្លូវឃុនមោឃជាប្រភេទផ្លូវដីក្រហម​ មួយខ្សែមានប្រវែងជាង ៣គីឡូម៉ែត្រ​ ចាប់ពីខាងមុខវត្តល្អក់រហូត​ដល់ភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។សូម​ជម្រាបជូន​ថា​ ផ្លូវឃុនមោឃនេះមានក្នុងគម្រោងសាងសង់​ថ្មី​ ដោយក្រសួងអភិវឌ្ឍន៍ជនបទនាឆ្នាំ២០២១​ខាង​មុខនេះ តែដោយសារស្ថានភាពផ្លូវបច្ចុប្បន្នមានការខូចខាត ពិបាកក្នុងការរធ្វើចរាចរ និងដោយមានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋ ទើបលោកបាន គៀងគររកសប្បុរសជន​ ដើម្បីធ្វើការជួសជុលផ្លូវនេះជាបឋមសិន ដើម្បីសម្រួលដល់ការធ្វើដំណើរ​ និងការដឹកជញ្ជូនកសិផលជូនបងប្អូនប្រជាពលរដ្ឋ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ភូមិ អ៊ំពូមីង និងបងប្អូនប្រជាការពារ​ ស្វែងយល់អំពីស្ថានភាព សន្តិសុខ​ សុវត្ថិភាព​ ក្នុងភូមិឃុំនេះផងដែរ។ ក្នុងនាមលោកជាអភិបាលស្រុក លោក សូមថ្លែងអំណរគុណចំពោះបងប្អូនសប្បុរសជនទាំងអស់​ ដែលបានចូលរួម​គាំទ្រ​ការងារខាងលើនេះ និងសូមជូនពរ សូមមានសុខភាពល្អជោគជ័យការងារ គ្រប់ភារកិច្ច៕អរគុណសន្តិភាព !

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម