Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តកំពង់ចាម ​ចាប់ខ្លួនជនសង្ស័យ១៨នាក់ ករណីគ្រឿងញៀន

កំពង់ចាម៖សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៧នឹង០០នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃក្រោយ ភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពី ឯកឧត្ដម វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ ដឹកនាំ ដោយលោកឧត្ដមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនបាន បើកកិច្ចប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ដោយប្រើវិធានរដ្ឋបាលចំហរឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់, ទូរស័ព្ទដៃចំនួន១៤គ្រឿង, ថង់វេចខ្ចប់មួយចំនួន និងឧបករណ៍សេព០១សម្រាប់។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងជំនាញ បាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមច្បាប់ ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម