Tuesday, April 16, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ចិនអះអាងថា មនុស្សជិត១លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ អភិវឌ្ឍឡើងដោយក្រុមហ៊ុន Sinopharm

អន្តរជាតិ៖តាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អាជ្ញាធរនៃប្រទេសចិនបានអះអាងថា មនុស្សជិត ១លាននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំង COVID-19 ដែលត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថចិន សាយណូផាម (Sinopharm) តាមរយៈកម្មវិធីប្រើប្រាស់បន្ទាន់របស់ខ្លួន។ចិនបានចាប់ផ្តើមបើក កម្មវិធីប្រើប្រាស់វ៉ាក់សាំងបន្ទាន់ ចាប់តាំងពីខែកក្កដាមកម្ល៉េះ ដែលរហូតមកទល់ពេលនេះ មានបេក្ខភាពវ៉ាក់សាំងចំនួន ០៣ហើយ ទុកសម្រាប់ផ្ដល់ការចាក់ដល់បុគ្គលិកសំខាន់ៗ និងក្រុមមនុស្សដែលត្រូវបានកំណត់ដទៃទៀត បើទោះបីជាវ៉ាក់សាំងទាំងនោះ មិនទាន់បញ្ចប់ការធ្វើតេស្ត ដើម្បីបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាក៏ដោយ។ ក្រុមហ៊ុនផលិតឱសថចិន Sinopharm បានអះអាងនៅក្នុងអត្ថបទមួយ នៅលើបណ្តាញទំនាក់ទំនងសង្គម WeChat ដោយបានដកស្រង់សំដីរបស់ប្រធានក្រុមហ៊ុននេះ គឺលោក លីវ ជីងជិន (Liu Jingzhen) ពីបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះថា មិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយ ត្រូវបានរាយការណ៍ ពីអ្នកដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 ក្នុងកម្មវិធីប្រើប្រាស់បន្ទាន់នេះទេ។ ប្រទេសចិនកាលពីអំឡុងខែមិថុនា និងកក្កដា បានទទួលការអនុញ្ញាតពីអង្គការសុខភាពពិភពលោក (WHO) ដើម្បីចាក់វ៉ាក់សាំង COVID-19 ដែលខ្លួនបានអភិវឌ្ឍនោះនៅក្នុងករណីបន្ទាន់ ទៅលើបុគ្គលិកជួរមុខផ្នែកសុខាភិបាល និងមន្ត្រីពាក់ព័ន្ធដទៃៗទៀត ក៏ដូចជាទៅលើក្រុមនិស្សិតចិន ដែលត្រូវទៅបន្តការសិក្សា នៅក្រៅប្រទេសផងដែរ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម