Saturday, April 27, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង៖ សេដ្ឋកិច្ចដ៏ធំសម្បើមរបស់ចិន គឺមូលដ្ឋាននៃពាណិជ្ជកម្មសេរី ហើយ ចិនប្រឆាំងគំនិតគាំពារនិយម!

ប្រទេសចិន៖បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកសរសើរចំពោះសេដ្ឋកិច្ច ដ៏ធំសម្បើមរបស់ចិនថា ជាមូលដ្ឋាននៃពាណិជ្ជកម្មសេរី តែទន្ទឹមគ្នាលោកក៏បានព្រមានប្រឆាំងផងដែរពី គំនិតគាំពារនិយមដែលបានបង្កបញ្ហាដល់សេដ្ឋកិច្ចសកលលោក ខណៈគ្រប់គ្នាកំពុងរងការខូចខាត ស្រាប់ទៅហើយដោយសារ COVID-19នេះ ។ លោក ស៊ី ជិនពីង បានធ្វើការកត់សម្គាល់ដូចខាងលើ នាឱកាសចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC រៀបចំឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងសុន្ទរកថា លោក ស៊ី ជិនពីង បានសន្យាថា ចិននឹងបើកចំហទីផ្សារ ហើយកាត់បន្ថយពន្ធ ក៏ដូចជាគាំទ្រប្រព័ន្ធសកលភាវូនីយកម្ម និងពហុភាគីនិយម។ លោកប្រធានាធិបតីចិនរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាកម្លាំងចលករឈានមុខគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសនោះគឺ COVID-19 តែម្ដង។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល APEC ក្នុងឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយសារតែការឆ្លងរាតត្បាត COVID-19។ ប្រទេសចំនួន ២១ ដែលស្ថិតនៅជាប់ឆ្នេរនៃតំបន់ប៉ាស៊ីហ្វិក បូករួមទាំងសហរដ្ឋអាមេរិក និងចិនដែលតំណាង ៦០ភាគរយនៃ GDP សកល៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម