Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលស្រុកអង្គរធំចាប់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភក្មេងស្រីអាយុក្រោម១៥ឆ្នាំបានសម្រេច១២លើក

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលស្រុកអង្គរធំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករ ណីល្បួងរំលោភក្មេងស្រីអាយុក្រោម១៥ឆ្នាំបានសម្រេច១២លើក ហើយអស់រយៈពេល២ឆ្នាំទើបបែកការដល់គ្រួសាររងគ្រោះ។

លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំ បានឲ្យដឹងថា កម្លាំងនគរបាលជំនាញនៃស្រុកអអ្គរធំ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ នី នាត ហៅ ណយ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ពីបទ រំលោភសេពសន្ថវ: លើអនីតិជនអាយុក្រោម១៥ឆ្នាំ។លោកបន្តថា ករណីនេះបានកើតឡើងនៅអំឡុងឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ទៅលើជនរគ្រោះឈ្មោះ ជ. ច. ភេទស្រី អាយុ ១៣ឆ្នាំនៅឃុំពាក់ស្នែងស្រុកអង្គរធំ។លោកអធិការបានបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះចំនួន ១២លើក នៅលើផ្ទះចំនួន ០៤លើក និងនៅក្នុងព្រៃក្រោយផ្ទះចំនួន ០៨លើក។លោកបន្ថែមថា ក្រោយទទួលបានពាក្យបណ្ដឹងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានការអនុញ្ញាតឲ្យនគរបាលជំនាញបើកការស៊ើបអង្កេតបឋម។ រហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យ និងនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ។ នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្តដូចពាក្យបណ្ដឹងខាងលើពិតប្រាកដមែន។នៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមតាមនិតិវិធីច្បាប់បន្ត៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម