Monday, May 20, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប និងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅស្រុកជីក្រែង

សៀមរាប៖យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃអង្គារ២កើតខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី រួមជាមួយអាជ្ញាធរមូលដ្ឋាន បានបន្តចុះត្រួតពិនិត្យការប្រមូលផលស្រូវរដូវវស្សា និងការដាំដុះស្រូវប្រដេញទឹក នៅ៤ភូមិ ឃុំជីក្រែង និងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្នកសិករបានធ្វើការដាំស្តារការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សាកន្លងបានចំនួន១២០ហិកតា ដែលទទួលបានស្រូវពូជពីសាលាខេត្តសៀមរាប។ សូមបញ្ចាក់ថាក្នុងឆ្នាំ២០២០នេះស្រុកជីក្រែង បានធ្វើស្រូវរដូវវស្សាលើផ្ទៃដីសរុបបានចំនួន ៣៦ ៩៦០ហិកតា និងកំពុងធ្វើការប្រមូលផលបានចំនួន១៧ ៥០៥ហិកតា ដោយទទួលបានទិន្នផលគិតជាមធ្យម ០៣តោន/ហិកតា និងកំពុងធ្វើស្រូវរដូវប្រាំងបានចំនួន ៧៥០ហិកតា(គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០)៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម