Saturday, July 12, 2025
Header Banner

អ.ហស្រុកប្រាសាទបាគង ចាប់ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន ករណីបង្កហិង្សា

សៀមរាប៖មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០
នេះ កម្លាំងកងរាជអាវុធហត្ថ ស្រុកប្រាសាទបាគង បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ722(ខ)2020 ដែលចុះហត្ថលេខាដោយចៅក្រមសេុីមសួរ អ៑ុំចាន់ថុល បានបង្គាប់ឲ្យនាំខ្លួនឈ្មោះ រុន រាក់ ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិ អារញ្ញ សង្កាត់ សៀមរាប ក្រុង សៀមរាបខេត្ត សៀមរាប។

មន្ត្រីដដែលបន្តថាការឃាត់ខ្លួននៅចំនុចភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ហើយបានបញ្ជូនទៅទីបញ្ជាការ អ.ហ ខេត្តសៀមរាបដើម្បីចាត់ការតាមនិតិវិធី ករណីបង្កហិង្សាបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់៕ដោយ៖នាគខៀវ

សូមអានដីកាខាងក្រោម៖

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម