Monday, July 14, 2025
Header Banner

ជនសង្ស័យម្នាក់ផឹកស្រា និងញៀនថ្នាំ បានយកពូថៅកាប់ប្រជាពលរដ្ឋ បណ្តាលឲ្យរបួសធ្ងន់,ស្រាល ចំនួន៥នាក់

បន្ទាយមានជ័យ៖សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ផឹកស្រា និងប្រើប្រាស់ថ្នាំញៀន បានយកពូថៅកាប់ប្រជាពលរដ្ឋ បណ្តាលឲ្យរបួសធ្ងន់.ស្រាល ចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ក្លឹង សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា ជនសង្ស័យ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ យកពូថៅដងឈើធ្វើសកម្មភាពដេញកាប់ទៅលើប្រជាពលរដ្ឋក្នុងភូមិបណ្តាលរបួសធ្ងន់ស្រាលចំនួន៥នាក់ ជនរងគ្រោះរស់នៅភូមិកើតហេតុខាងលើ។ តាមចម្លើយសារភាពជនសង្ស័យថា៖ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់ប្រជាពលរដ្ឋ ព្រោះខ្លួនផឹកស្រាហើយញៀនថ្នាំ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម