ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំចំនួន៣ដំណាក់កាល សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏ដូចជាជួបជាមួយ សម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា។សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនេះ បានធ្វើឡើងដើម្បីចៀសវាងហានិភ័យនៃការចម្លងជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំកំពូលក្នុងពិធីជំនួបផ្លូវការនានា៕ដោយ៖នាគរាជ