Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចចាប់ខ្លួនថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» ករណី ចាប់រំលោភបុគ្គលិកអាយុ១៤ឆ្នាំ

ខេត្តសៀមរាប៖ដោយអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាប ទើបកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានចុះចាប់ខ្លួនថៅកែហាង យីហោពិភពម៉ូតមានទីតាំងនៅមុខផ្សារលើធំថ្មី ដល់រាជធានីភ្នំពេញ បន្ទាប់ពីជននេះបានរំលោភសេពសន្ធវ: លើកបុគ្គលិករបស់ខ្លួនជាអនីតិជន ហើយរត់គេចខ្លួនទៅសម្ងំទីនោះ។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនជនខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ បានតាមទៅ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៣៩ច.ខ.ស/ជរបស់សាលាដំបូងខេត្តសៀមរាប។សមត្ថកិច្ចបន្តថា ជនដែលចាប់ខ្លួនមានឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃ«យីហោពិភពម៉ូត» ដែលមានទីតាំង មុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ.ថ.រ អាយុ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ។សមត្ថកិច្ចបន្តថា ថៅកែហាង «ពិភពម៉ូត» រូបនេះ បានចាប់រំលោភលើកូនចៅបុគ្គលិករបស់ខ្លួនដែលជាអនីតិជន កាលពីអំឡុងខែ សីហាឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួនខាងលើ។សមត្ថកិច្ចបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ ខណៈបុគ្គលិកផ្សេងទៀតបានឡើងទៅដេកជាន់ទី២ជាធម្មតា ថៅកែហាងឈ្មោះហេង សុវណ្ណ បានហៅជនរងគ្រោះឲ្យមកជួបនៅបន្ទប់របស់ខ្លួនព្រោះមានការ។ ពេលនាងមកដល់ ថៅកែហាង រូបនេះ ក៏ចាប់ឳបនាងផ្តួលទៅលើការ៉ូ បឺតមាត់នាង និងសម្រាតខោរនាងហើយរំលោភ តែមិនទាន់ចូលជាជម្រៅទេ ដោយនាងរើខ្លាំងពេក។ នៅពេលបន្ទាប់ ជននេះចាប់នាងឳបជាប់ ដាក់អង្គុយលើភ្លៅរបស់ខ្លួន ហើយរំលោភម្តងទៀត«រំលោភពីក្រោយ»។ បន្ទាប់ពីកើតហេតុ បងស្រីជនសង្ស័យ សុំសម្របសម្រួល តែនាងមិនព្រម ទើបជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល។ លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេតជាហូហែរ ទើបរកឃើញទីតាំងលាក់ខ្លួនរបស់គេ ហើយក៏តាមទៅចាប់ខ្លួនតែម្តង។ បើតាមមន្ត្រីនគរបាលបញ្ជាក់ថា បានបញ្ជូន ជនជាប់សង្ស័យ ទៅតុលាការ នៅរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះ ដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម