Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលក្រុងសៀមរាបចាប់ខ្លួនស្ត្រីម្នាក់ ករណីលួចថង់ប្រាក់របស់អ្នកលក់ចាប់ហួយអស់ជិត២លានរៀលរួចគេចខ្លួន

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីម្នាក់បានធ្វើសកម្មភាពលួចថង់ប្រាក់របស់អ្នកលក់ចាប់ហួយអស់ប្រមាណជិត២លានរៀលរួចគេចខ្លួន តែត្រូវម្ចាស់តូបដេញតាមឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍សង្កាត់ទឹកវិល។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ស្ថិតក្នុងផ្សាទឹកវិល ក្នុងភូមិ ប្រីយ៍ថ្មី សង្កាត់ ទឹកវិល ក្រង/ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ នួន ស័ក្កចំរើនរិទ្ធ អធិការរងនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការព្រហ្មទណ្ឌ និងលោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ទើបកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ឈ្មោះ ញឹក ធី ភេទ ស្រី ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ រស់នៅភូមិ ដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។លោកបន្តថា ដំណើររឿង នៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទី ត្រង់ចំនុចតូបលក់ដូរឈ្មោះសេកក្នុងផ្សាទឹកវិល ក្នុងភូមិ ប្រីយ៍ថ្មី សង្កាត់ ទឹកវិល ក្រង/ខេត្តសៀមរាប ខណៈពេលដែលជនរងគ្រោះឈ្មោះ ឡាន ប៉ាច ភេទ ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិ ជ្រៃ សង្កាត់ ទឹកវិល ក្រុង/ខេត្តសៀមរាប ដាក់ថង់ប្រាក់លើតុក្នុងតូបលក់ដូរខាងលើហើយរវល់តែតថ្លៃឥវ៉ាន់ជាមួយនឹងអ្នកលក់ ស្រាប់តែជនសង្ស័យឈ្មោះ ញឹក ធី ភេទស្រី បានធ្វើសកម្មភាពលួចយកថង់ប្រាក់ ដែលមានប្រាក់សរុបចំនួន ១៨៦៨៦០០៛(មួយលានប៉ែតសិបប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំមួយរយរៀល)។ ប្រាក់ក្នុងថង់ទាំងអស់ខាងលើដែលជនរងគ្រោះដាក់នៅលើតុក្នុងតូបលក់អីវ៉ាន់ហើយរវល់តែតថ្លៃឥវ៉ាន់ ពេលនោះជនសង្ស័យក៏ចូលមកទិញឥវ៉ាន់ដែរហើយធ្វើសកម្មភាពលួយយកថង់ដាក់ប្រាក់ដែលនៅលើតុ រួចគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានតាមរកជនសង្ស័យក៏ជួបនិងឃាត់ខ្លួនជនសង្ស័យបាននៅចំនុចមណ្ឌលកែប្រែក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប បានប្រគល់ឲ្យសមត្ថកិច្ច យកមកប៉ុស្តិ៍រដ្ឋបាល ដើម្បីសួរនាំ។ ក្រោយពីការសួរនាំ ជនសង្ស័យឈ្មោះ ញឹក ធី ភេទស្រី បានឆ្លើយសារភាពថារូបគេ ពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ(ថង់ប្រាក់)របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយសមត្ថកិច្ចបានធ្វើការដកហូត ទ្រព្យសម្បត្តិដែលជនសង្ស័យធ្វើសកម្មភាពលួចខាងលើបានមកវិញ និងធ្វើការប្រគល់ឲ្យជនរងគ្រោះយកទៅគ្រប់គ្រង និងប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់វិញ។ បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប កំពុងកសាងសំណុំរឿងខាងលើនេះបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម