Monday, July 14, 2025
Header Banner

រថយន្តក្រុមហ៊ុនវិបុលអ៊ិចប្រេស បុកគោយន្តកន្រៃ្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសពីរនាក់ នៅស្រុកជីក្រែង

ខេត្តសៀមរាប៖មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដោយសាររថយន្តរបស់ក្រុមហ៊ុនវិបុលបុកគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់បានស្លាប់និង២នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ។ចំណែកអ្នកបើកររថយន្ត ចុះគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៥៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកខាងកើត អនុវិទ្យាល័យស្ពានត្នោត ស្ថិតក្នុង ភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តក្រុមហ៊ុនវិបុលអិចប្រេស ដឹកអ្នកដំណើរ ម៉ាក FONTON ពាក់ស្លាកលេខភ្នំពេញ 2AF 7151 ប្រភេទដឹកអ្នកដំណើរធុនតូច ១៥កៅអី ផលិតឆ្នាំ២០១៥ ពណ៌ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិចទៅកើត។ រថយន្តបានបុកគោយន្តកន្រៃ្ត ម៉ាក KUBOTA ពណ៌ក្រហម អ្នកបើកបរឈ្មោះ អ៊ាត ប៉េត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិគរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់) និងអ្នករួមដំណើរ ២នាក់ទៀត ទី១.ឈ្មោះ ចាន់ អៀត ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាឪពុករបួសស្រាល ទី២.ឈ្មោះ អៀន សឿន ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្ដាយ របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទឺពេទ្យ មណ្ឌល សុខភាព ស្ពានត្នោត។ គោយន្តបើកពីកើតទៅលិចគោលបំណង អ្នកទាំង៣ឪពុកម្ដាយកូន ទៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។សមត្ថកិច្ចបន្ថែមថា ករណីនេះបណ្តាលឲ្យខូចខាតស្រាល រថយន្ត១គ្រឿង និងគោយន្ត កន្រៃ្ត១គ្រឿង។មូលហេតុមកពីរថយន្តក្រុមហ៊ុនវិបុល អិចប្រេស ដឹកអ្នក ដំណើរ ម៉ាកFONTON ឡើងជេងវ៉ាក្នុងស្ថានភាពគ្រោះថ្នាក់។ បន្ទាប់ពីបុកហើយ អ្នកបើកបររថយន្តគេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត។ ក្រោយកើតហេតុកម្លាំងជំនាញចុះវាស់វែង ប្រគល់សាកសពជូនក្រុមគ្រួសារ និងយកវត្ថុតាងទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកជីក្រែងដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម