Tuesday, November 5, 2024
Header Banner

នគរបាលក្រុងសៀមរាបនិងនគរបាលស្រុកប្រាសាទបាគង សហការគ្នាស្រាវជ្រាវចាប់ខ្លួន មុខសញ្ញាលួចម៉ូតូដ៏សកម្មក្នុងខេត្តសៀមរាប បានម្នាក់

សៀមរាប៖នគរបាលក្រុងសៀមរាបនិងនគរបាលស្រុកប្រាសាទបាគង សហការគ្នាបន្ត ធ្វើការ ស្រាវជ្រាវ នឹងចាប់ខ្លួនមុខសញ្ញាសេសសល់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស កាច់សោរលួចយកម៉ូតូក្នុងក្រុងសៀមរាប បានម្នាក់បន្ថែមទៀតបញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការងទទួលការងារប្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងថា៖ ដោយមានកិច្ចសហការណ៍ ល្អ រវាងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និង អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ក្រោមការដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េតស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាវេលាម៉ោង១៣:០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យើងបានសហការណ៍ គ្នាធ្វើការស្រាវជ្រាវ និង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤១ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៃសាលាដំបូងខេត្តសៀមរាប ធ្វើការចាប់ខ្លួនជនល្មើសឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាប ដែលជាមុខសញ្ញាសេសសល់ពាក់ព័ន្ធ នឹង ករណីអំពើលួចមានស្ថានទម្ងន់ទោស ( កាច់សោរកម៉ូតូ ) ប្រព្រឹត្តនៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាវៀនសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ។

លោកបន្តថា ក្រោយឃាត់ខ្លួន និងសាកសួរជនល្មើសខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច កាច់សោកម៉ូតូ ជាមួយបក្ខពួកខ្លួន ចំនួន០២នាក់ដែលត្រូវសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនបានពិតមែន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាវៀនសង្កាត់សាលាកំរើក ក្រុងសៀមរាបពិតមែន ។

លោកបន្ថែមថា ក្នុងករណីនេះដែរ យើងឃាត់ខ្លួនជនល្មើសសរុបបានចំនួន៣នាក់ក្នុងនោះរួមមាន ÷
-ជនល្មើសទី១/ឈ្មោះ សម សិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពបានមួយថ្ងៃ។ ជនល្មើសទី២ /ឈ្មោះ ខឹម តាំងសែ ហៅ(ខ្សែ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក ឃាត់ខ្លួនកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០មានទីលំនៅ នៅភូមិ ល្អក់ ឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្ត សៀមរាប ។ ចំណែកជនល្មើសទី៣ គឺឈ្មោះ ភោគ បញ្ញា ដែលយើងទើបឃាត់ខ្លួនបានជាមួយគ្នានេះយើងក៏បានធ្វើតេស្តរកសារធាតុញៀនលើខ្លួន ជនល្មើសរូបនេះ ជាលទ្ធផល វិជ្ជមាន ។

បច្ចុប្បន្នជនល្មើស ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបន្ថែមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម