Tuesday, November 5, 2024
Header Banner

មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ អញ្ជើញត្រួតពិនិត្យការងារប្រលងប្រណាំងក្នុងការងារកសាងពង្រឹងអង្គភាពលើគ្រប់វិស័យ

សៀមរាប៖លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទព័ជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំប្រតិភូចុះទស្សនៈកិច្ចសិក្សា ត្រួតពិនិត្យការងារប្រលងប្រណាំងក្នុងការងារកសាងពង្រឹងអង្គភាពលើគ្រប់វិស័យ នៅវរសេនាតូចស៊ើបការណ៍ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបន្ទាយស្រី។

នៅក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក កែវ ធី បានចុះត្រួតពិនិត្យ អំពីរបៀបរបបការងារ ការងារដឹកនាំបញ្ជា ការងារចិញ្ចឹមទ័ព ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងត្រួតពិនិត្យលំហាត់ក្បាច់គុណរបស់ វរសេតូចស៊ើបការណ៍ផងដែរ។ វរសេនីយ៍ឯក កាន់ គៀន មេបញ្ជាការវរសេនាតូចស៊ើបការណ៍ បានរាយការណ៍ជូនគណៈប្រតិភូដែលបានអញ្ជើញចុះទស្សនកិច្ចនាពេលនោះថា កន្លងមកអង្គភាព មានការវិវត្តរីកចម្រើនជាបន្តបន្ទាប់ ដោយសារការអនុវត្តន៍តាមផែនការប្រលងប្រណាំង ក្រោមមតិដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ដែលបានដាក់ចុះកន្លងមកនេះ។ មានប្រសាសន៍បូកសរុប និងសំណេះសំណាលនាពេលនោះ ឧត្តមសេនីយ៍ឯក កែវ ធី ក្នុងនាម មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអស់លោកនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចស៊ើបការណ៍ ដែលបានអនុវត្តន៍តាមខ្លឹមសារប្រលងប្រណាំង និងបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវ និងសហការបានល្អកន្លងមកនេះ និងបានពុះពារគ្រប់ការលំបាកក្នុងការក៏សាង នូវសមិទ្ធផលជាច្រើន ពិសេសការធានាជីវភាពប្រចាំថ្ងៃទ័ពបានល្អ។ ឧត្តមសេនីយ៍ឯក កែវ ធី ក៏បានជំរុញបន្ថែមដល់ វរសេនាតូចស៊ើបការណ៍ ថាត្រូវតែខិតខំបន្ថែមទៀតសម្រាប់ឆ្នាំខាងមុខដើម្បី បង្កើនជីវភាពទ័ព និងគ្រួសារទ័ព អោយបានកាន់តែល្អប្រសើរថែមទៀតផងដែរ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម