Tuesday, November 5, 2024
Header Banner

កសិករ២នាក់បានស្លាប់និង១៣នាក់កំពុងសង្គ្រោះបន្ទាន់ដោយសារផឹកទឹកអណ្តូងនៅវាលស្រែ

កំពង់ឆ្នាំង៖សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តី២នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និង ១៣នាក់ផ្សេងទៀតកំពង់មានអាការៈធ្ងន់និងស្រាលកំពុងត្រូវបានធ្វើការសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យខេត្ត បន្ទាប់ពីជនរងគ្រោះទាំងអស់ច្រូតស្រូវរួចបាននាំគ្នាផឹកទឹកអណ្តូង នៅក្នុងស្រែក្រោយបណ្តាលឲ្យពុលតែម្តង ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបន្តថា ស្ត្រីដែលជសជនរងគ្រោះបានស្លាប់ក្នុងករណីពុលទឹកខាងលើនេះ មានទី១-ឈ្មោះ ណុល វ៉ារ៉ុម ភេទស្រី អាយុ៤៥ឆ្នាំ អ្នកទី២-ឈ្មោះម៉ៅ ចិន្តា ភេទស្រី អាយុ៤៧ឆ្នាំ ។ លោក ភួង ជីម ភេទប្រុស អាយុ៥០ឆ្នាំ ជាក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ប្រជាពលរដ្ឋនិងម្ចាស់ស្រែមានចំនួន១៣នាក់និងមានក្មេងស្រីម្នាក់ផងដែរ បាននាំគ្នាទៅច្រូតស្រូវ នៅខាងត្បូងភូមិជីប្រ៉ង ។ គ្រួសារជនរងគ្រោះបានឲ្យដឹងថា នៅផ្នែកខាងលើនៃស្រែនោះមានចម្ការឪឡឹកមួយ ដែលម្ចាស់ចម្ការឪឡឹកនោះបានយកទឹកអណ្តូងនៅក្នុងស្រែមកលាយថ្នាំពុលហើយយកមកបាញ់សម្លាប់សត្វល្អិត ។លោក ភួងជីម ជាជនរងគ្រោះបានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងស្រែនោះមានកូនអណ្តូងតូចមួយដែលចេញទឹក ហើយម្ចាស់ស្រែបានដងយកទឹកតាមយោង១មកចែកគ្នាផឹកក្រោយពីច្រូតស្រូវរួចហើយនាំគ្នាហូបបាយថ្ងៃត្រង់ ។ ក្រោយពីហូបបាយនិងផឹកទឹករួចរហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ជនរងគ្រោះទាំងអស់ ចាប់ផ្តើមមានអាការៈពុលក្អួតចង្អោរជាខ្លាំង និង អ្នកផ្សេងទៀត បានពុលជាបន្តបន្ទាប់និង បានដឹកបញ្ជូនមកមណ្ឌលសុខភាពស្រុកទឹកផុស ប៉ុន្តែដោយសារតែអាការៈពុលធ្ងន់ធ្ងរខ្លាំងពេក ត្រូវបានដឹកបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តនៅម៉ោង៩យប់ និងដោយសារតែអាការៈធ្ងន់ធ្ងរ រហូតដល់ម៉ោងជាង១២យប់ពាក់កណ្តាលអធ្រាត ស្រ្តីម្នាក់ជាម្ចាស់ស្រែបានស្លាប់ និង នៅម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកាក៏បណ្តាលឲ្យស្រ្តីម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តផងដែរ ។ រហូតមកដល់ព្រឹកថ្ងៃទី២៦ និង២៧ វិច្ឆិការ២០២០នេះ អ្នកជំងឺទាំង១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពអាការៈរបស់ជនរងគ្រោះទាំងនោះផងដែរ ។នៅព្រឹកថ្ងៃទី២៧នេះ សមត្ថកិច្ចជំនាញខាងមន្ទីរសុខាភិបាលខេត្តកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីរកមូលហេតុពិតឲ្យឃើញច្បាស់លាស់ថាបណ្តាលមកអ្វី។ ករណីពុលខាងលើនេះ គេសង្ស័យថា ជនរងគ្រោះ ទាំង១៥ នាក់ ខាងលើបានយកយោងទឹកដែលគេលាយថ្នាំពុលស្រោចចំការឪឡឹកមកហូប ទើបបណ្តាលឲ្យពុលបែបនេះតេម្តង៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម