Tuesday, November 5, 2024
Header Banner

សមត្ថកិច្ចម្រុះចុះចបង្ក្រាបការនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែងក្លាយ នៅផ្សារអូរឫស្សី

ភ្នំពេញ៖កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ZINVO LLC ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែងក្លាយ នៅតូបលេខ ខ.១១-៨៤ ផ្សារអូរឫស្សី និងផ្ទះលេខ ១១សេ ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ សមត្តកិច្ចចំរុះបានរកឃើញវត្ថុតាងរួមមាន៖នាឡិកាក្លែងក្លាយម៉ាក ZINVO, GUCCI និងCASIO សរុបចំនួន ៤.៦៣១គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត ។ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់យកមករក្សាទុកជាបណ្តោះអាសន្ន និងនាំខ្លួនម្ចាស់ទីតាំងចំនួន ០២នាក់(ស្រី ០១នាក់) ជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធីទៅតាមច្បាប់៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម