Tuesday, November 5, 2024
Header Banner

ដំរីឈ្មោល​ឈ្មោះខាវ៉ាន់ ត្រូវបានបញ្ជូនពី ប៉ាគីស្ថាន មកដល់ព្រលានយន្តហោះអន្តរជាតិ.សៀមរាប ដើម្បីរកជម្រកថ្មីហើយ!

សៀមរាប៖អាជ្ញាធរបានឲ្យដឹងថា សត្វដំរីឈ្មោលឈ្មោះ ខាវ៉ាន់ ( Kaavan ) មានអាយុ៣៥ឆ្នាំ ត្រូវបានបញ្ជូនតាមជើងយន្តហោះពិសេសពីប្រទេសប៉ាគីស្ថាន មកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ខាវ៉ាន់ គឺជាប្រភេទសត្វដំរីអាស៊ី ដែលពិភពលោកស្គាល់ថា ជាដំរីឈ្មោលមានជីវិតរស់នៅឯកោ និងគ្មានសេរីភាពនៅក្នុងឧទ្យានជាតិ នៃប្រទេសប៉ាគីស្ថាន។ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី៤.៣៥០ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស ដោយនៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញីចំនួន ៣ ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។ ដំរីខាវ៉ាន់ជាដំរីឈ្មោលមានអាយុ ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាការកំពូលរបស់ប៉ាគីស្ថានបានសម្រេចឲ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាននិងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។ ដំរីខាវ៉ាន់គឺជាប្រភេទដំរីអាស៊ីដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី ៤០០ ទៅ៦០០ក្បាលដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងខេត្តរតនគិរី និងមណ្ឌលគិរី និងនៅក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលផងដែរ…៕ដោយ.នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម