Tuesday, November 5, 2024
Header Banner

ឡូយមែននៅរយៈពេល ៩ខែនេះធនាគារ អេ.បី.អេ(ABA) ចំណេញជាង១០៣លានដុល្លារ!

ភ្នំពេញ៖បើយោងតាមរបាយការណ៍បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា អេ.បី.អេ(ABA) បានឲ្យដឹងថា នៅរយៈពេល៩ខែ ឆ្នាំនេះ ABA ចំណេញជាង១០៣លានដុល្លារ នៅកម្ពុជា។

របាយការណ៍នោះបានបន្តទៀតថា នៅឆ្នាំ២០២០ ប្រភពចំណូលរបស់ធនាគារនេះ មានដូចជាចំណូលសុទ្ធពីការប្រាក់មានជាង ២០៦លានដុល្លារ, ចំណូលសុទ្ធពីកម្រៃជើងសារ ជាង២៣លានដុល្លារ និងចំណូលប្រតិបត្តិការផ្សេង ជាង២លានដុល្លារ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ABA មានទ្រព្យសកម្មសុរបចំនួន ៥ ៦៥៧លានដុល្លារ, ប្រាក់បញ្ញើរបស់អតិថជនមានចំនួន ៤ ៤៨៥ លានដុល្លារ និងផ្តល់ឥណទាន ដល់អតិថិជនចំនួន ៣ ៤១៩លានដុល្លារអាមេរិក។គួរបញ្ជាក់ផងដែរថា ធនាគារ ABA គឺជា គ្រឹះស្ថានហិរញ្ញវត្ថុឯកជនមួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម