សៀមរាប៖ដើម្បីចូលរួមអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំនគរបាលជំនាញស្រុកបន្ទាយស្រី បានចុះបង្ក្រាបករណីលួចលេងចាប់អាប៉ោងល្មើសច្បាប់និងចាប់ខ្លួនក្រុមអ្នកលេងល្បែងបានចំនួន៤នាក់ យកទៅអប់រំជាលើកទី១។
ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០នៅចំណុចព្រៃក្រោយផ្ទះឈ្មោះតាប៉ក់ស្ថិតនៅភូមិកំព្រហ្មឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលស្រុកបន្ទាយស្រី បានចុះបង្ក្រាប ករណីលួចលេងចាប់អាប៉ោងល្មើសច្បាប់និង ដោយចាប់បានជនសង្ស័យចំនួន៤នាក់។លោកបន្តថា ទី១ម៉ៅចិន ភេទស្រីអាយុ៤៤ឆ្នាំនៅភូមិកំព្រហ្ម ឃុំឃុនរាមស្រុកបន្ទាយស្រី ខេត្តសៀមរាប (ទទួលសារភាពថាពិតជាបានលេងពិតប្រាកដមែន)។ទី២ ឡាយសៀវហុង ភេទស្រីអាយុ៤២ឆ្នាំនៅភូមិខ្នាររង្វាស់ ឃុំឃុនរាម (អ្នកលេង)។ទី៣ សួនសាវួន ភេទស្រីអាយុ៥៨ឆ្នាំនៅភូមិកំព្រហ្ម ឃុំឃុនរាម (អ្នកលេង)។ទី៤ ព្រឿនសឿន ភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិកំព្រហ្មឃុំឃុនរាម(អ្នកលេង)។លោកបញ្ជាក់ថា ក្នុងនោះដែរ មានបូករួមទាំងភស្តុតាងមួយចំនួនដែលមានដូចខាងក្រោម៖ -កំរាលភ្នែកអាប៉ោងមួយ-ចានអាប៉ោងដែលមានកម្របពណ៍ខៀវមួយ។ បន្ទាប់ពីឃាត់ខ្លួនមកសួរនាំ ជនសង្ស័យទាំងនេះ សមត្ថកិច្ចបានសុំគោលការណ៍អប់រំណែនាំជាលើកទី១៕ដោយ៖នាគរាជ