សៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានសហការគ្នាស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ ដោយជាប់ពាក់ព័ន្ធនឹងករណីលួចដោះខ្សែក ក្មេងៗនៅតាមផ្សារនៃខេត្តសៀមរាប។ លោកបន្តថា កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានឃាត់ខ្លួន ជនសង្ស័យឈ្មោះផន ឌី ភេទស្រី អាយុ៣២ឆ្នាំស្នាក់នៅភូមិទ្រាំងសង្កាត់ស្លក្រាម ពាក់ព័ន្ធករណីអំពើលួច(លួចខ្សែក)។លោកបន្ថែមថា ករណីលួចដោះខ្សែក កូនក្មេងនេះបានកើតឡើងកាលពីថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចតូបលក់ចានឆ្នាំង(ផ្សារក្រោម)ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយជនសង្ស័យ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ពាក់ផ្លាកលេខសៀមរាប1AJ-8333 លួចដោះខ្សែ កប្លាទីនទម្ងន់៥៥៦លីតំលៃ៤១៨ដុល្លារពីកុមារឈ្មោះហាក់ សៅឧត្តម អាយុ៤ឆ្នាំដែលជាកូនរបស់ជនរងគ្រោះឈ្មោះរ័ត្ន សៅសីហា ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះរវល់លក់ ហើយទុកកូននៅលេងម្នាក់ឯង។លោកបន្តថា ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងស្រាវជ្រាវព្រមទាំងឆែកកាមេរ៉ា សុវត្ថិភាពក៏ឃើញសកម្មភាពជនសង្ស័យខាងលើរួមទាំងម៉ូតូជនសង្ស័យ ហើយយើងក៏បានផ្សព្វផ្សាយតាមបណ្តាប៉ុស្តិ៍ជួយស្រាវជ្រាវ ។លោកបន្ថែមថា ជាក់ស្តែងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានប្រទះឃើញជនសង្ស័យនិងម៉ូតូដែលជនសង្ស័យកំពុងជិះធ្វើសកម្មភាពនៅចំណុចផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។គ្រានោះកម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យខាងលើមកសួរនាំ ហើយក្រោយពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចខ្សែកររបស់កូនជនរងគ្រោះពិតមែន។ ដោយឡែកវត្ថុតាង(ខ្សែក)ជនសង្ស័យ បានយកឲ្យបក្ខខ្លួនជាមនុស្សស្រី(មិនស្គាល់ឈ្មោះនឹងទីលំនៅ)។បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លុវច្បាប់៕ដោយ៖នាគរាជ
time time time