Tuesday, November 5, 2024
Header Banner

ស្ត្រីជនជាតិចិនម្នាក់មានជម្លោះជាមិត្តប្រុស ឈានដល់លោតសម្លាប់ខ្លួននៅជាន់ទី២នៅសណ្ឋាគារអូរស្មាច់

      សៀមរាប៖លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោរប្រវេសនសស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានឲ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់មានជម្លោះជាមិត្តភ័ក្តិ ក៏ឈានដល់លោតពីលើសណ្ឋាគារអូរស្មាច់(ជាន់ទី២)បណ្តាលឲ្យរបួសធ្ងន់និងបានស្លាប់តាមផ្លូវខណៈបម្រុងបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។

  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី០៥ ខែ ធ្នូឆ្នាំ២០២០ស្ថិតនៅភូមិ អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។លោកបន្តថា ជនរងគ្រោះឈ្មោះ  LI YI ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិ  ចិន កាន់លិខិតឆ្លងដែនលេខ  EJ១៤៨៧១៥០ មុខរបរ បុគ្គលិកចុងភៅ សណ្ឋាគារអូរស្មាច់ មានទីតាំងស្ថិតនៅភូមិ អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។តាមការសាកសួរឈ្មោះ ZHANG FENGBO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEC១២១៧៩៥៣ ជាមិត្តប្រុស បានឲ្យដឹងថា ពួកគេទាំងពីរនាក់ស្នាក់នៅបន្ទប់លេខ២៣០៥ សណ្ឋាគារអូរស្មាច់។នៅវេលាម៉ោងប្រហែល០២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ខែធ្នូឆ្នាំ២០២០ ពួកគេបានឈ្លោះប្រកែកគ្នា រហូតដល់វេលាម៉ោង០៥និង០០នាទីព្រឹក ឈ្មោះLI YI ក៏បានលោតពីលើអាគារជាន់ទីពីរចុះមកក្រោមបណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យសំរោង និងបន្តបញ្ជូនមកមន្ទីរពេទ្យខេត្តសៀមរាប តែដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់នៅលើរថយន្តក្នុងពេលធ្វើដំណើរមកដល់ចំនុចភូមិ ពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។សមត្ថកិច្ចបន្ថែមថា ផ្អែក តាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត  គង់  រឹទ្ធី គ្រូពេទ្យអមតុលាការបានសនិដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ ទ្រុតលលាដ៍ក្បាល(ធ្លាក់ទីខ្ពស់)។សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ  រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម