Tuesday, May 21, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

គួរឲ្យអាណិតលោកយាយណាស់…ទៅមើលស្រែត្រូវឃាតកវាយសម្លាប់យកទ្រព្យសម្បត្តិអស់រលីង នៅស្រុកសូទ្រនិគម

  សៀមរាប៖គួរឲ្យអាណិតលោកយាយណាស់ ឃាតកវាយសម្លាប់ ប្លន់យកមាសនិងប្រាក់អស់ពីខ្លួន ខណៈពេលដែលគាត់ទៅមើលស្រែ នៅវេលាម៉ោង ១៩និង៣០ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

  សមត្ថកិច្ចបានឲ្យដឹងថា មានករណីលួចមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចាក់ និងវាយសម្លាប់ ទៅលើ ជនរងគ្រោះបណ្តាលឲ្យស្លាប់ ពេលដឹកដល់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម (ដោយមានស្នាមរបួសជាំនៅលើមុខនិងភ្នែកដោយមានស្នាមចាក់នៅត្រង់សៀតផ្កានិងថ្ពាល់ចំនួន០២កន្លែង មានស្នាមរឹតកករ)ក្នុងខណៈពេលដែលជនរងគ្រោះ បានទៅមើលស្រែគាត់នៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចបន្ថែមថាជនរងគ្រោះឈ្មោះ មឿង ត្រៀម ភេទស្រី អាយុ ៧១ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ក្នុងនោះបណ្តាលឲ្យបាត់បង់សម្ភារៈ ដែលនៅជាប់និងខ្លួនមាន របស់ជនរងគ្រោះរួមមាន៖មាសចំនួន០៤ដំឡឹង០២ជី (មាសសន្លឹកចំនួន០៣ដំឡឹង, ខ្សែកមាស០១ខ្សែ០១ដំឡឹង,ចិញ្ចៀនមាស០២វង់ទំងន់០២ជី) និងប្រាក់ចំនួន៧.០០០.០០០.រៀល(ដែលជនរងគ្រោះ តែងតែយកដាក់តាមខ្លួនជាប្រចាំ នេះបើតាមការឆ្លើយបំភ្លឺពីកូនជនរងគ្រោះ។ក្រោយធ្វើសកម្មភាព រួច ជនបង្ក បានរត់គេចខ្លួនបាត់តែម្ដង។

 នៅក្នុងករណីនេះដែរកម្លាំងសមត្ថកិច្ច ចម្រុះកំពុងតែស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដើម្បីចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម