Tuesday, May 13, 2025
Header Banner

សង្វែគណាស់!គោយន្តដឹកដីបុកម៉តូចំពីមុខពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់នៅនឹងកន្លែង

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាគោយន្តដឹកដីមួយគ្រឿងបានបោះពួយក្នុងល្បឿនលឿនទៅបុកម៉តូចំពីមុខពេញទំហឹងក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យបុរស២នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។

  ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវលេខ ២៦៦ ចំណុចភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។   សមត្ថកិច្ចបានបន្តឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍នេះ គឺរវាងគោយន្តដឹកដី មានទិសដៅពីត្បូងទៅជើង ចំណែកអ្នកបើកម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅ គ្មានស្លាកលេខ មាន ទិសដៅពីជើងទៅត្បូង ផ្ទុយគ្នា បណ្តាលឲ្យស្លាប់មនុស្ស ចំនួន២នាក់។ជនរងគ្រោះទី១មានឈ្មោះ ហុង ភី អាយុ ២០ឆ្នាំ អ្នកបេីកបរម៉ូតូ(ស្លាប់) ទី២មានឈ្មោះ មុត ភ័ក្រ អាយុ១៥ឆ្នាំ អ្នករួមដំណើរ (ស្លាប់)។ ជនរងគ្រោះ ទាំងពីរមានទីលំនៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ដោយឡែកអ្នកបើកបរគោយន្ត បានរត់គេចខ្លួនបាត់។សមត្ថកិច្ច នៅមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ ដោយកំពុងស្រាវជ្រាវ។ចំណែក វត្ថុតាងដូចជា គោយន្តដឹកដី និងម៉ូតូយកមករក្សាទុក នៅអធិការនគរបាលស្រុកជីក្រែង ដើម្បីរងចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម