Monday, May 20, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

បើកលឿនដល់ផ្លូវកោង….រថយន្តបាឡែនក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ របួសធ្ងន់.ស្រាល៥នាក់នៅស្រុកវ៉ារិន

សៀមរាប៖សង្វែគណាស់…មិនគួរឡើយ អ្នកបើករថយន្តបាឡែន បើកលឿនដល់ផ្លូវកោងក៏ក្រឡាប់ជាច្រើនត្រលប់ ធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ របួសធ្ងន់.ស្រាល៥នាក់។

  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង ៤៤នាទីថ្ងៃទី០៨ ឆ្នាំ២០២០នៅលើកំណាត់ផ្លូវគ្រួសក្រហម ចំណុចបែកក្អមស្ថិតក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

  លោកវរសេនីយ៍ឯក ហុង ប៉ូហេង អធិការនគរបាលស្រុកវ៉ារិន បានឲ្យដឹងថា រថយន្តម៉ាកcamryបាឡែន ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ.ភ.ព2S1917បើកបរក្នុងទិសដៅពីកើតទៅលិច។បណ្ដាលឲ្យស្លាប់មនុស្សចំនួន០២នាក់ របួសធ្ងន់០២នាក់ និងស្រាល០៣នាក់ ក្នុងនោះមាន៖១.ឈ្មោះ ឡុង ភា ភេទប្រុស អាយុ៣១ឆ្នាំនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ជាអ្នកបើកបររថយន្ត(ស្លាប់)។២.ឈ្មោះ ឡុងសុ ភាក់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិឃុំដូចគ្នា អ្នករួមដំណើរ(ស្លាប់)។៣.ឈ្មោះ ជា កុសល់ ភេទប្រុស អាយុ១១ឆ្នាំនៅភូមិ ឃុំដូចគ្នា អ្នករួមដំណើររងរបួសធ្ងន់។៤.ឈ្មោះ ជា បរមី ភេទប្រុស អាយុ១១ឆ្នាំនៅភូមិ.ឃុំដូចគ្នា អ្នករួមដំណើររងរបួសស្រាល។៥.ឈ្មោះ ពា ចិត្រា ភេទប្រុស អាយុ៦ឆ្នាំនៅភូមិ.ឃុំដូចគ្នា អ្នករួមដំណើររងរបួសធ្ងន់។៦.ឈ្មោះ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ ភូមិ.ឃុំដូចគ្នា អ្នករួមដំណើររងរបួសស្រាល។៧.ឈ្មោះ ចាន់ វីឡា ភេទប្រុស អាយុ១ឆ្នាំនៅភូមិ.ឃុំដូចគ្នា រងរបួសស្រាល។លោកអធិការបញ្ជាក់ថា ករណីបង្កគ្រោះថ្នាក់នេះមូលហេតុមកពី  បើកបរ ក្នុងស្ថានភាពផ្លូវកោងហើយប្រើល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

   បច្ចុប្បន្នកម្លាំងនគរបាលស្រុកកំពុងអូសយករថយន្តបង្កនេះទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្រែណូយ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម