សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត ម៉ាក mazda ពាក់ស្លាកលេខខ.ម បោះពួយទៅបុកគោយន្តច្នៃ ក្នុងទិសដៅច្រាស់ទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី៩ខែ ធ្នូ ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦៤ចំណុចជិត(ស្ពានអូរថ្មដាប់)ក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី៩ខែ ធ្នូ ឆ្នាំ២០២០ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។លោកបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងរវាង រថយន្ត និង គោយន្តឆ្នៃ ច្រាសទិសគ្នា។លោកបន្ថែមថា រថយន្ត ម៉ាក mazda ពណ៌ ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2: 8065 អ្នកបើកបរដោយឈ្មោះ ព្រឹក រ៉ែម ភេទ ប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិ បន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ស្លាប់នៅនឹងកន្លែងកើតហេតុ)។បានបុកជាគោយន្តឆ្នៃ ស្លាកលេខគ្មាន អ្នកបើកបរគេចខ្លួនបាត់។លោកអធិការបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលឲ្យខូចខាតរថយន្ត១គ្រឿងនិងស្លាប់មនុស្សម្នាក់ឈ្មោះ ព្រឹក រ៉ែម។លោកបញ្ជាក់ថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានប្រគល់សាកសព ទៅឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញបានអូសយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីចាត់ការផ្លូវច្បាប់៕ដោយ៖នាគរាជ