Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

បន្ទាប់ពីមានអ្នកជំងឺកូវីដ-១៩ ទៅសម្រាកមួយយប់ Relax Hill Resort ត្រូវផ្អាកអាជីវកម្ម និងត្រូវឱ្យអ្នកពាក់ព័ន្ធ ធ្វើតេស្តមេរោគកូវីដ-១៩

ខេត្តមណ្ឌលគិរី៖រដ្ឋបាលក្រុងសែនមនោរម្យ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានជូនដំណឹងស្តីពី ការផ្អាកអាជីវកម្ម រីលេក្ស ហៀល រីសត Relax Hill Resort ដែលមានទីតាំងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ដោយយោងតាមបទបញ្ជារបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការខេត្តដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

រដ្ឋបាលក្រុងសែនមនោរម្យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម រឺលេក្ស ហៀល រីសត Relax Hill Resort ឱ្យបានជ្រាបថា៖កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកមានភ្ញៀវ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានមកស្នាក់នៅ រឺលេក្ស ហៀល រីសត Relax Hil Resort កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មកនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ននេះអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ដើម្បីចូលរួមការពារ នៃការរីករាលដាលក្នុងសហគមន៍ដែលមានផលប៉ះពាល់ និងបង្ការ ទប់ស្កាត់ជំងឺឆ្លងអូវីដ-១៩។ 

សូមម្ចាស់អាជីវកម្មខាងលើ ត្រូវផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ និងត្រូវឱ្យអ្នកពាក់ព័ន្ធ ដែលបានប៉ះពាល់មានចំនួន ០៧នាក់ ស្រ្តីចំនួន០៤នាក់ ត្រូវ ធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅរឺលេក្ស ហៀល រីសត Relax Hill Resort ជាកំហិត និងសូមបងប្អូនដែលបានស្នាក់នៅរីលក្ស ហៀល រីសត Relax Hill Resort ខាងលើចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សូមធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ-១៩។ 

រដ្ឋបាលក្រុងសង្ឃឹមថា ម្ចាស់អាជីវកម្ម រឺលក្ស ហៀល រីសត Relax Hill Resort និងអ្នកពាក់ព័ន្ធ អស់ចូលរួមសហការ និងអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម