Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

លួចម៉ូតូបាន១ឆ្នាំត្រូវនគរបាលក្រុងសៀមរាប ចាប់ខ្លួន និងប្រគល់ឲ្យម្ចាស់ដើមវិញ!

  សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ករណីលួចម៉ូតូកាលពីឆ្នាំ២០១៩ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានធ្វើស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួន។ការចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

   លោកវរសេនីយ៍ទោ នួន  ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ  ដា ចំរើន  អធិការនៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប  និងរូបលោកផ្ទាល់បានធ្វើការ ស្រាវជ្រាវ  និងឃាត់ខ្លួនជនសង្ស័យម្នាក់  រួមទាំងដកហូតបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ចំនួន០១គ្រឿង មកសួរនាំ។លោកបន្តថា ការឃាត់ខ្លួននេះ ធ្វើឡើង ដោយយោងតាមពាក្យបណ្តឹង  និងការបំភ្លឺរបស់ជនរងគ្រោះ។ជនសង្ស័យខាងលើនេះជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ។លោកបញ្ជាក់ថា បន្ទាប់ពីនាំមកដល់ អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីសាកសួរនាំ   ជនសង្ស័យរូបនេះបានសារភាពថារូបគេមានឈ្មោះប៉ាន់ គឹមឈន ហៅទិត្យ ម៉ៅ ឬស្វិត ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ទើបនឹងចេញពីពន្ធធានាគារ ពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស(លួចគាស់ផ្ទះយកទ្រព្យសម្បត្តិ)កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។លោកបញ្ជាក់ថា ម៉ូតូដែលដកហូតមកបាន មានម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ បិទតែមសេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ(ក្លែងបន្លំ) ព្រៃវែង1E-4448 លេខតួ/លេខម៉ាស៊ីន៩១៨០៤០៦។ ក្រោយធ្វើការស្រាវជ្រាវទើបកម្លាំងនគរបាលជំនាញក្រុងសៀមរាប ដឹងថា ជាម៉ូតូដែលមានក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះរឿម សារី ភេទស្រី  អាយុ២៣ឆ្នាំ រស់នៅភូមិសំរោងយា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានបាត់កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខបន្ទប់ជួល ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជាមួយគ្នានេះយើងបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យខាងលើលទ្ធផល គឺ  វិជ្ជមាន។ ចំណែកបក្ខពួកជនសង្ស័យនិងម៉ូតូចំនួន០១គ្រឿងទៀត កំពុងស្រាវជ្រាវស្វែងរកតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

  ជនសង្ស័យ  និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ចំណែកម៉ូតូដែលយើងធ្វើការដករហូតបានមកវិញនេះ ដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ទោទិត្យ  ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ បានធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញហើយ ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម