Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ប៉ូលិសស្រុកពួកឃាត់ខ្លួនយុវតីម្នាក់ករណីលួចម៉ូតូនៅផ្សារពួក

  សៀមរាប៖លោកឧត្តមវរសេនីយ៍ត្រីភឹង​ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលស្រុកពួក បានស្រាវជ្រាវ ករណីលួចម៉ូតូនៅក្នុងផ្សារពួក ហើយបានឈានដល់ឃាត់ខ្លួនយុវតីម្នាក់យកមកសួរនាំ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២០​ចំណុចផ្សារពួក ក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

លោកបន្តថា កម្លាំងនគរបាលស្រុកពួក ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុក ចេញប្រតិបត្តិការស្រាវជ្រាវ នឹងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន ធីតា ហៅពិក ភេទស្រី អាយុ១៦ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។លោកបន្ថែមថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ វង្ស ណាវីន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ភូមិពពិស សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប មុខរបរកសិករ។ បាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាដ្រីម ធុនសេ125 សេរីឆ្នាំផលិត2017 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1V-8105 លេខតួ.លេខម៉ាស៊ីន 9740664 ។ ខណ:ពេលដែលជនរងគ្រោះជិះម៉ូតូមកលក់បន្លែនៅផ្សារពួក ទុកពុំបានចាក់សោរ ប្រព្រឹត្តដោយជនពុំស្គាល់អត្តសញ្ញាណ។ក្រោយសកម្មភាពភ្លាម លោកបានបញ្ជូនកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន វាយតម្លៃកំណត់បាននូវមុខសញ្ញាសង្ស័យក្នុងការប្រព្រឹត្តលួចម៉ូតូរហូតដល់ឈានដល់ការនាំខ្លួនមកសាកសួរ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ដោយខ្លួនអះអាងថាបានខ្ចីម៉ូតូជិះសិននឹងយកម៉ូតូមកឲ្យម្ចាស់វិញ តាមពិតម៉ូតូនេះគឺត្រូវបានជ្រុះកូនសោរបាត់ថ្ងៃមុន(ម្ចាស់ធ្វើសោរថ្មី) ហើយជនសង្ស័យរើសបានកូនសោម៉ូតូនេះទុករហូតបានយកកូនសោរចាក់ធ្វើសកម្មភាពលួចតែម្តង។

   ពាក់ព័ន្ធករណីនេះដែរកម្លាំងនគរបាលជំនាញស្រុកពួក កំពុងកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម