Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលក្រុងសៀមរាប បង្ក្រាបទីតាំងលេងជល់មាន់មួយកន្លែង ឃាត់ខ្លួនក្រុមអ្នកលេងចំនួនបាន៦នាក់

    សៀមរាប៖កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប សហការគ្នា ចុះបង្ក្រាប​ទីតាំងលេងជល់មាន់ល្មើសច្បាប់មួយកន្លែង ឃាត់ខ្លួនបានក្រុមអ្នកលេងចំនួនបាន៦នាក់និងវត្ថុតាងយកមកសួរនាំ។ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅម៉ោង១២និង០០នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

   លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងផ្នែកព្រហ្មទណ្ឌក្រុង សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ នឹងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានចុះការបង្រ្កាបករណី ភ្នាល់ល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដោយចាប់យកវត្ថុតាងរួមមាន៖០១-ម៉ូតូ ចំនួន ០៧គ្រឿង,០២-រថយន្តចំនួន០១គ្រឿង

,០៣-ជញ្ជីងថ្លឹងអេឡិចត្រូនិចចំនួន០១គ្រឿង,០៤-មាន់ជល់ ចំនួន០១ក្បាល នឹងកន្រ្តកដាក់មាន់ចំនួន០៣,០៥-ស្កុត នឹងស្រោមខ្នាយមាន់មួយចំនួនហើយយើងឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់។

  ក្រោយពីសួរនាំក្រុមជនសង្ស័យខាងលើរួចបាន ឲ្យដឹងថា ក្រុមជនសង្ស័យខាងលើ គឺជាអ្នកភ្នាល់លេងតែប៉ុណ្ណោះ។សុំគោលការណ៍ធានាខ្លួនបណ្តោះអាសន្ន លើជនសង្ស័យខាងលើ ជាប្រយោជន៍ ស្វែងរកម្ចាស់ទីតាំង នឹងមេក្លោងក្នុងករណីនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម