សៀមរាប៖នៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២០នេះ ផេកហ្វេសបុកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា “ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខ្ញុំបាទឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងភរិយា សូមចូលរួមបរិច្ចាគជាថវិកាចំនួន 2,000 ដុល្លារ ដេីម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ១៩ សម្រាប់ចាក់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជា” ៕