Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឆេះកុដ្ឋវត្តគគី នៅឃុំកន្ទ្រាំងអស់១ខ្នងដោយសារទុស្សេខ្សែភ្លើង

សៀមរាប៖កុដ្ឋវត្តគគី មួយខ្នងធ្វើអំពីឈើប្រកស៊ីប្រូ ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុងដោយសារទុស្សេខ្សែភ្លើង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង១៥នាទីថ្ងៃទី១៤ខែធ្នូ២០២០ក្នុងភូមិស្រិតខាងកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

  អធិការនគរបាលស្រុកប្រាសាទបាគង គឺលោកវរសេនីយ៍ឯក លឹម ​សម្បត្តិ បានឲ្យដឹងថា មានករណីអគ្គិភ័យឆាប់ឆេះបរិវេណវត្តគគី អស់កុដ្ឋចំនួន១ខ្នង ទំហំ៦មx៩មកំពស់៥មធ្វើអំពីឈើប្រកស៊ីប្រូ។លោកបន្តថា ក្នុងហេតុការណ៍នេះពុំមានបណ្តាលឲ្យនរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតនោះឡើយ។លោកបន្ថែមថា កុដ្ឋមានសភាពចាស់ទ្រុឌទ្រោមពុំមានព្រះសង្ឃឬមនុស្សស្នាក់នៅឡើយ។លោកបញ្ជាក់ថាក្នុងហេតុការឆេះនេះមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង អស់ទឹកចំនួន១ឡាននិងមានការជួយពន្លត់ពីសំនាក់បងប្អូនពលរដ្ឋ ប្រជាការពារ ព្រះសង្ឃ។ការខូចខាត៖ឆេះគ្រែ ចំនួន១,ឆេះខ្សែភ្លើងបណ្តាញក្នុងវត្តអស់១ចំនួន។ឆេះស្បង់ជីពរ,កន្ទេល,ខ្នើយ,ចាន,ឆ្នាំងនិងសម្ភារ:ផ្សេងៗ ដែលទុកប្រើប្រាស់ក្នុងវត្តមួយចំនួនទៀត។លោកបញ្ជាក់ថា​ ករណីនេះបណ្តាលមកពីទូស្សេខ្សែភ្លើង ហើយបានរលត់ទៅវិញនៅម៉ោង២១និង៣០នាទីថ្ងៃដដែល៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម