Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ន.បបង្ក្រាបទីតាំងល្បែងសុីសងដោយជ្រកក្រោមស្លាកហ្គេមអ៊ិនធឺណែត២ទីតាំងនៅកណ្តាលក្រុងបាត់ដំបង


បាត់ដំបង៖សមត្ថកិច្ចបានឲ្យដឹងថា ល្បែងស៊ីសងដែលជ្រកក្រោមស្លាកហ្គេមអ៊ីនធឺណែតចំនួន២ទីតាំងត្រូវបានបង្ក្រាបនិងឃាត់ខ្លួនទាំងអ្នកបំរើការនិងអ្នកលេងចំនួន១១នាក់រួមជាមួយនិងការដកហូតសម្ភារះពាក់ព័ន្ធបទល្មើសមួយចំនួន។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ករណីបង្ក្រាបទីតាំងហ្គេមអ៊ីនធឺណែតនេះកម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០ថ្មីៗនេះពាក់ព័ន្ធនឹងលួចប្រព្រឹត្តនូវហ្គេមអ៊ីនធឺណែតបង្កប់ល្បែងស៊ីសងខុសច្បាប់(ភ្នាល់បាល់)ចំនួន២ទីតាំងឋិតនៅក្នុងភូមិសាស្ត្រក្រុមទី៨ក្នុងភូមិ កម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុង/ខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការនេះដែរកម្លាំងបង្ក្រាបបាននាំខ្លួនមនុស្សស្រីប្រុសចំនួន ១១ នាក់ មក កាន់ ស្ន ងការដ្ឋាន ខេត្តដេីម្បីសាកសួរជាមួយនេះក៏បានដកហូតនូវសម្ភារៈឧបកករណ៍ហ្គេមមួយចំនួនធំទៀតនៅនឹងកន្លែងផងដែរ។ដែលទីតាំងទាំង២ខាងលើនេះមានច្បាប់អនុញ្ញាតិត្រឹមត្រូវប៉ុន្តែបានល្មើសបង្កប់នូវល្បែងភ្នាល់ឬចាក់បាល់ស៊ីសងខុសច្បាប់យ៉ាងញឹកញា៉ប់ទើបមានការបង្ក្រាបបែបនេះជាការព្រមានដើម្បីឲ្យបញ្ឈប់នូវទង្វើឬសកម្មភាពខុសច្បាប់បន្តទៀត។យ៉ាងណាក៏ដោយ ការអនុវត្តវិធានការបង្ក្រាបនេះក្រោយសមត្ថកិច្ចធ្វើការសាកសួរម្ចាស់ទីតាំងល្មើសទាំង២ខាងលើអាចប្រឈមទៅនឹងផ្លូវច្បាប់ជាធរមាន៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម