Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ក្តៅទៀតហើយ…ករណីពុលស្រា.សស្លាប់មនុស្ស៨នាក់នៅស្រុកទឹកផុស សមត្ថកិច្ចបានបិទទីតាំងផលិតនិងលក់ស្រាជាង១៦០០កន្លែង,ចាប់មនុស្សជាង១០នាក់!

កំពង់ឆ្នាំង៖សមត្ថកិច្ចខត្តកំពង់ឆ្នាំង កាលពីថ្ងៃទីីី១៤ ខែធ្នូឆ្នាំ២០២០បានឲ្យដឹងថា ករណីពុលស្រានៅថ្ងទីីី២៨ វិច្ឆិកាឆ្នាំ២០២០ កន្លងទៅនៅស្រុកទឹកផុសបានបង្កឲ្យមនុស្សស្លាប់ចំនួន៨នាក់ បច្ចុប្បន្សសមត្ថកិច្ចបានបិទទីតាំងផលិតស្រានិងកន្លែងលក់ស្រាជាង១៦០០ កន្លែងនិងចាបខ្លួនអ្នកពាក់ព័ន្ធជាង១០នាក់យកទៅសួរនាំ។

សូមរម្លឹកថា ករណីនេះ កើតឡើងកាលពីថ្ងៃទី២៨ខែវិច្ឆិកាដល់ថ្ងៃទី១២ខែធ្នូនេះ សមត្ថកិច្ចបាន ចុះបិទទីតាំងផលិតស្រាសរុបចំនួន ៥១៧កន្លែង និងបិតកន្លែងលក់ស្រាចំនួន១១១៥កន្លែង។ ក្នុងនោះដែរបានឃាត់ខ្លួនអ្នកបិតស្រានិងលក់ស្រាចំនួនជាង១០នាក់ ក្នុងនោះមនុស្សចំនួន៦នាក់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។ដោយឡែកសមត្ថកិច្ចបានដកហូតស្រាចំនួន៣៨៩៥លីត្រ និង ៥៣២កានកន្លះ មេស្រាស៧៥លីត្រ មេដំបែមួយកញ្ចប់ និងមេស្រាកាច់ កន្លះលីត្រ ។ក្នុងនោះដែរសមត្ថកិច្ចក៏បានកម្ទេចចោលអង្ករកាវសំរាប់បិតស្រាចំនួន២១ខាប់ និង២១ ធុងប៉េត្រូផងដែរ។សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីប្រតិបត្តិការដកហូតស្រាខាងលើនេះក្រុមសមត្ថកិច្ចជំនាញបានរកឃើញថានៅក្នុងស្រាសស្រាថ្នាំខាងលើនេះមានជាតិមេតែមកខ្ពស់គឺ១៤,១៥ ភាគរយ ដែលជាធម្មតាគឺគេអនុញ្ញាតឲ្យមានកម្រិតតែ ៥ ,១០ភាគរយតែប៉ុណ្ណោះ។ ហេតុនេះហើយទើបអ្នកហូបស្រានៅក្នុងស្រុកទឹកផុសបានពុលស្រា១៣១នាក់ ក្នុងនោះមានមនុស្សចំនួន៨នាក់ក៏បានពុលស្លាប់ ។ចំពោះវិធានការនោះ គឺអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជំនាញមិនអនុញ្ញាតឲ្យមានការផលិតស្រាអាណាធិបតេយ្យទៀតទេ ។ចំពោះអ្នកផលិតស្រាត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងក៏ត្រូវផលិតស្រាទៅតាមបច្ចេកទេសដែលជំនាញបានកំណត់។ដោយឡែកចំពោះស្រាស ស្រាថ្នាំនិងមេស្រា ដែលសមត្ថកិច្ចបានដកហូតខាងលើនេះ អាជ្ញាធរខេត្តនិងសមត្ថកិច្វស្នើសុំទៅតុលាការខេត្តដុតកម្ទេចចោលនៅថ្ងៃខាងមុខនេះ ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម