ភ្នំពេញ៖សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដោយណែនាំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យលទ្ធភាព ដោយលុបចោលការប្រឡងបាក់ឌុប នៅឆ្នាំនេះ ហើយវាយតម្លៃលើពិន្ទុប្រឡងឆមាស ដើម្បីសម្រេចជាប់ធ្លាក់តែម្តង។សម្តេចតេជោបានបញ្ជាក់ពីមូលហេតុថា ការលុបចោលការប្រឡងបាក់ឌុប នៅឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅបន្តអូសបន្លាយ ដែលនៅថ្ងៃទី១១មករា ឆ្នាំ២០២១ គឺមិនទាន់បិទបញ្ចប់បាននោះទេ។ តាមការគ្រោងទុកក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំការប្រឡងបាក់ឌុបនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។តែដោយសារកូវីដ១៩ក៏នឹងត្រូវអាក់ខានទៅវិញ៕ដោយ៖នាគរាជ