Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកស្នងការរងចំនួន២នាក់ដែលកំពុងសំរាកព្យាបាលជំងឺ

ឧត្តរមានជ័យ៖នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំលោកស្នងការរង- នាយការិយាល័យ-និងលោកអធិការក្រុង-ស្រុក មួយចំនួន ចុះទៅសំណេះសំណាល សួរសុខទុក្ខ លោកស្នងការរងចំនួន២នាក់ដែលកំពុងសំរាកព្យាបាល៖១. លោកឧត្ដមសេនីយ៍ត្រី សុង ពិសិដ្ឋ ស្នងការរងផែនការងារសេនាធិការ ដែលកើតមានជម្ងឺលើសឈាម និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ(ព2 )ខេត្តបាត់ដំបង ។២.លោកឧត្ដមសេនីយ៍ត្រី ព្រហ្ម សំអាត ស្នងការរងផែនកាងារនគរបាលព្រហ្មទណ្ឌ ដែលកើតមានជម្ងឺក្រពះ និងកំពុងសម្រាកព្យាបាលនៅផ្ទះ(បុរីរតនះ) ខេត្តបាត់ដំបង។

ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏បានមានមតិផ្តាំផ្ញើ សួរសុខទុក្ខ ព្រមទាំងពាំនាំ ថវិការ របស់លោកផ្ទាល់ និងថវិការពីការចូលរួមពីមន្ត្រីនគរបាល របស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ សរុប ១២,៨០០,០០០ រៀល ផងដែរ ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជម្ងឺ បានផ្ដាំផ្ងើ ព្យាយាមខិតខំ ស្ដាប់ការណែនាំ និងហូបថ្នាំតាម វេជ្ជបញ្ជា ហើយ យកចិត្តទុកដាក់ថែសុខភាព។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សុង ពិសិដ្ឋ និងលោកឧត្តមសេនីយ៍ត្រី ព្រហ្ម សំអាត និងក្រុមគ្រួសារ ក៏បានថ្លែងអំណគុណចំពោះថ្នាក់ដឹកនាំទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខមន្ត្រីក្រោមឱវាទរាល់ពេលដែលមានទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចជារូបលោកទាំង២នាក់ផ្ទាល់នៅពេលនេះ ។ ហើយលោក និងក្រុមគ្រួសារ សូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសហការីទាំងអស់ សូមមានសុខភាពល្អ ជួបប្រសព្វនូវ ពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម