Tuesday, November 5, 2024
Header Banner

ន.បខេត្តកែប ចាប់ខ្លួនជនសង្ស័យដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរួចជេរប្រមាថថ្នាក់ដឹកនាំ

ខេត្តកែប៖កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកែប បានស្រាវជ្រាវ និងកំណត់មុខសញ្ញា រួចឃាត់ខ្លួនជនសង្ស័យដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ហើយជេរប្រមាថថ្នាក់ដឹកនាំជាច្រើនរូបនោះ រួចនាំខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកែប។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងទឹកទឹកដីភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ពាក់់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប។សមត្ថកិច្ច បន្តថា ជនសង្ស័យរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មាន បំពុលសង្គម និង បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាព លើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។ជនសង្ស័យ ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះ ទ្រី ស៊ាងម៉ី តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនាងបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់ពួកគេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារី ទ្រី ស៊ាងម៉ី មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឱ្យគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារី ទ្រី ស៊ាងម៉ី ឪពុក និងជាមិត្តភក្តិរបស់នាងជាច្រើនទៀត ដើម្បីធ្វើការវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុងចេតនាដើម្បីទម្លាក់កំហុសឱ្យនាង ទ្រី ស៊ាងម៉ី ព្រមទាំងមិត្តភក្កិ និងដៃគូរស្នេហា ក៏ដូចជាគ្រួសាររបស់នាងផង ។

នៅសៀលនេះ សមត្ថកិច្ចជំនាញកំពុងសាកសួរជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្តកែបដើម្បីមានវិធានការបន្តទៅតាមផ្លូវច្បាប់៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម