Tuesday, December 24, 2024
Header Banner

អាគារសិក្សាសាលាវិទ្យាល័យហ៊ុន​ សែន ស្វាយធំ​ ដែលជាចំណងដៃថ្មី នឹងរួចរាល់នាដើមឆ្នាំ២០២១នេះ

សៀមរាប៖ដោយយោង​ទៅលើស្ថានភាពនៃកំណើនសិស្សានុសិស្សជាក់ស្ដែង​ នឹងមានការស្នើរបស់លោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាល សិស្ស រដ្ឋបាលស្រុកប្រាសាទបាគង បានគៀងគ ជាមួយមន្ត្រីរាជការនិងសប្បុរសជន សាងសង់អាគារសិក្សាថ្មីបន្ថែមទៀត។

នៅក្នុងផេកផ្លូវការរបស់លលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នាពេលថ្មីៗនេះលោក បានដឹកនាំមន្ត្រីរាជការ ចុះពិនិត្យការដ្ឋានសាងសង់អាគារសិក្សាបន្ថែមទៀត ក្នុងបរិវេណ​សាលាវិទ្យាល័យហ៊ុន​ សែន ស្វាយធំ ។អាគារសិក្សា ដែលកំពុងធ្វើការសាងសង់បន្ថែមនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីអំឡុង ខែមិថុនា​ឆ្នាំ២០២០ កន្លង​មកនេះ ។ អាគារសិក្សាថ្មីនេះ មានកម្ពស់​០៣​ជាន់ ៦បន្ទប់ សាង​សង់ឡើង​ដោយតភ្ជាប់ពីអាគារចាស់​ ក្រោមការ​ផ្តួចផ្តើម​របស់​ រដ្ឋបាលស្រុកប្រាសាទបាគង​ គណៈគ្រប់គ្រងសាលា មាតាបិតាសិស្ស និងដោយមានការជួយជ្រោមជ្រែង​ ឧបត្ថម្ភគាំទ្រពីបណ្តាសប្បុរសជនផងដែរ។តាមការ​គ្រោងទុក​ បើសិនជាគ្មានការ​ប្រែប្រួលទេ អាគារសិក្សាដែលកំពុងសាងសង់នេះ នឹងបព្ចាប់​ការសាងសង់​នាចុងខែកុម្ភៈឆ្នាំ២០២១​ខាង​មុខនេះហើយ។ក្នុងនាមអភិបាលស្រុក​ ខ្ញុំបាទ​ ពិតជារីករាយចំពោះសមិទ្ធិផលថ្មីដែលកំពុងកកើតឡើងនេះ និងសូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានជួយ

បរិច្ចាគជាថវិកាចូលរួមសាងសង់អាគារ​សិក្សានេះតាមរយៈ​ រដ្ឋបាល​ស្រុក​ និងគណៈគ្រប់គ្រងសាលា រួមមាន៖-លោក ទិត ពុំ ជួយសាងសង់ ៤បន្ទប់-សហគមន៍សាលារៀន ២បន្ទប់-លោក ព្រៀន ប្រន ស៊ីម៉ង់៧តោន និងថវិកា ១,៦០០,០០០ រៀល-លោកស្រី ម៉ិល សុគង្គារ ថវិកា១,០០០,០០០ រៀល-លោក ផាត សុភា ថវិកា១,០០០,០០០ រៀល។ការរួមចំណែករបស់បងប្អូនសប្បុរសជនទាំងអស់​ គឺជាការ រួមចំណែក​ ជួយដល់កិច្ចការកសាងធនធានមនុស្ស​ សម្រាប់សង្គមជាតិ​យើង អោយមានសេចក្តីសុខ​ និងភាពប្រសើរឡើង៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម