Monday, May 12, 2025
Header Banner

ពលរដ្ឋសួរទៅអាជ្ញាធរអប្សរាថា៖គ្រាន់ដាំដំណាំនៅលើដីរបស់ខ្លួនក៏ខុសដែរមែនទេ…?

សៀមរាប៖ល្បីទៀតហើយ….ប្រជាពលរដ្ឋ ដាំឫស្សីធ្វើជារបង ដើម្បីការពារ ព្រំដីរបស់ខ្លួន ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរា ចុះទៅហាមឃាត់និងឲ្យម្ចាស់រុះរើចេញវិញ។

សេចក្តីរាយការណ៍ថា ទីតាំងដែលពលរដ្ឋ ដាំឬស្សី ដើម្បីការពារដី របស់ខ្លួន ស្ថិតនៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

យោងតាមប្រភពពីពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប បានឲ្យដឹងថា កន្លងទៅពួកគាត់ ដាំដំណាំផ្សេងៗ ដើម្បីហូប ឬធ្វើរបងការពារដី របស់ខ្លួន ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរា ចុះមកហាមឃាត់និងដកក្រវ៉ាត់ចោល គ្មានការយោគយល់នោះឡើយ។ ទោះយ៉ាងណា ពលរដ្ឋ សុំសំណូមពរដល់អាជ្ញាធរជាតិអប្សរា មេត្តា អធ្យាស្រ័យនិងយោគយល់ ដល់ពួកគាត់ក្នុងការធ្វើរបងការពារដីឬដាំដំណាំដើម្បីហូបផង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានលើកឡើងថា ប្រសិនជាកម្លាំងអាជ្ញាធរជាតិអប្សរាចុះទៅរុះរើ ការដាំឬស្សីរបស់គាត់នោះ ពួកគាត់នឹងប្ដឹងទៅស្ថាប័នតុលាការ ជាក់ជាមិនខាន។ម៉្យាងដីដែលពួកគាត់ដាំនេះឆ្ងាយពីតំបន់ឧទ្យាន្តជាតិ ខ្លាំងណាស់។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ពលរដ្ឋ ខាងលើនេះដែរ ភ្នាក់ងារកាសែតសៀមរាបថែមស៍ មិនអាចសុំការពន្យល់ ពីអាជ្ញាធរជាតិអប្សរានៅឡើយទេនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០នេះ៕ដោយ៖សៅគ្រី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម