Monday, May 12, 2025
Header Banner

អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ,ACT) បានបើកកិច្ចប្រជុំប្រចាំឆ្នាំ នៅខេត្តកែប

ខេត្តកែប៖អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ដែលហៅកាត់ថា (ក.ដ.ទ រឺ ACT) បានបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២០ របស់ខ្លួន ដែលមានសមាសភាពចូលរួមពីអាជ្ញាធរក្នុងសហគមន៍,ប្រជាសហគមន៍,អ្នកសារព័ត៌មាន សរុបចំនួន១៩នាក់។កិច្ចប្រជុំកិច្ចនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២០​ ស្ថិតនៅសណ្ឋាគាររាជបុត្រសេះស ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។

   កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ឆ្លុះបញ្ចាំងពីការអនុវត្តន៍សកម្មភាពកន្លងមក ការចែករំលែកបទពិសោធន៍ របស់បណ្តាញសន្តិភាព ការចែករំលែកចំណេះដឹង ភាពជាអ្នកដឹកនាំនៃភាពជាតំណាងរបស់សហគមន៍ ការតម្រង់ទិសពីរចនាសម្ព័ន្ធ និងគោលដៅរបស់អង្គការ ACT និងការរៀបចំផែនការយុទ្ធសាស្ត្រ សកម្មភាពរបស់បណ្តាញសម្រាប់ឆ្នាំ២០២១។

  កញ្ញា ស្រី សុធាវី នាយិកា អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) បានចែករំលែកចំណេះដឹង ស្តីពីភាពជាតំណាងសហគមន៍ ដោយធ្វើការប្រៀបធៀប ភាពខុសគ្នា រវាង ភាពជាតំណាង និងភាពជាអ្នកដឹកនាំ ដែលមានសារៈសំខាន់ ដល់សហគមន៍ ឬអង្គភាព យកមកអនុវត្តអោយសមស្រប តាមស្ថានភាព បរិបទសង្គម ដើម្បីឈានដល់ការសំរេចបានលទ្ធផលការងារល្អប្រសើរ ស្របតាមគោលនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ហើយមិនមានអ្នកណាម្នាក់ត្រូវបានបោះបង់ ឬទុកចោលឡើយ។លោកស្រីបន្ថែមថា ដោយសារវបត្តិកូវីដ១៩ដែលបានរាតត្បាតពាសពេញពិភពលោកយ៉ាងធ្ងន់ធ្ងរ ទើប អង្គការ ACT បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ដោយមានការជួបជុំគ្នាត្រឹមតែ១៩នាក់ និងមានគម្លាតសុវត្ថិភាព ដោយអង្គុយ ចម្ងាយ១,៥ម៉ែត្រ ពីគ្នា ព្រមទាំងមានពាក់ម៉ាស,បាញ់អាល់កុល,ជែល ទៅតាលការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។

   ក្រោយពីតំណាងបណ្តាញអ្នកសារព័ត៌មាន និងតំណាងសហគមន៍ លើកឡើងពីបញ្ហាប្រឈមនានាដែលមិនទាន់ដោះស្រាយបានក្នុងតំបន់ និងសហគមន៍របស់ខ្លួន ក្រុមការងារបណ្តាញនីមួយៗ បានរៀបចំផែនការសកម្មភាព ឆ្នាំ២០២១ ដោយគ្រោងរៀបចំបើវគ្គ បណ្តុះបណ្តាល រៀបចំសិក្ខាសាលា និងវេទិការផ្សព្វផ្សាយ ស្តីពីសារព័ត៌មានសន្តិភាព ការស្វែងយល់ និងការដោះស្រាយទំនាស់ក្នុងសហគមន៍ និង គោលការណ៍ ភូមិឃុំមានសុវត្តិភាព បញ្ហាគ្រឿងញៀន ការកាប់បំផ្លាញព្រៃសហគមន៍ និងបញ្ហានានាដែលអាចឆ្លើយតបនិងបញ្ហាសហគមន៍។

  គួរបញ្ជាក់ថា៖ “ក្នុងចំណោមប្រទេសមានវិបត្តិជម្លោះអាស៊ី រួមមាន ភូមា ហ្វីលីពីន ទីម័រខាងកើត ស្រីលង្កា និងនៅនេប៉ាល់  កម្ពុជាជាប្រទេសមួយទទួលបានជោគជ័យសន្តិភាពក្នុងការផ្សះផ្សាជនរួមជាតិ សង្គម និងសេដ្ឋកិច្ច”។

  ក្នុងនោះដែរសិក្ខាកាម​បានកោតសរសើរដល់ថ្នាក់នាំអង្គការACTដែលបានបើកវគ្គសិក្សាពីកិច្ចការមូលដ្ឋានរបស់សហគមន៍ ដល់ពួកគាត់បានយល់ដឹងពីតួនាទីរបស់ពួកគាត់។សិក្ខាកាម បានស្នើឲ្យអង្គការACT បន្តបើកវគ្គសិក្សាពីជំនាញសារព័ត៌មាន និងបង្ហាញពីផ្លូវច្បាប់ អោយពួកគាត់បានយល់ដឹងដើម្បីបន្តយកចំណេះដឹងនេះបង្ហាញដល់សហគមន៍របស់គាត់បានយល់ដឹងផងដែរ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម