ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រួមសហការជាមយយនគរបាលក្រុងសៀមរាប,នគរបាលស្រុកសូទ្រនិគម និងនគរបាលស្រុកវ៉ារិន បានចុះបង្ក្រាបក្រុមជនសង្ស័យលួចម៉ូតូដ៏សកម្មនៅក្នុងខេត្តសៀមរាប និងដកហូតម៉ូតូល្មើសច្បាប់បានចំនួន៦គ្រឿង។ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៩និងទី២០ខែធ្នូឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកចំនួន៣គឺសូទ្រនិគម,ស្រុកវ៉ារិននិងក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួឡផែនព្រហ្មទណ្ឌ នៃស្នងការដ្ខាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២១ខែធ្នូនេះថា នៅក្នុងការចុះបង្ក្រាបនោះ ដឹកនាំដោយលោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានសហការជាមួយនគរបាលក្រុងសៀមរាប,នគរបាលស្រុកសូទ្រនិគម,នគរបាលស្រុកវ៉ារិន រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់។ជនសង្ស័យទី១/ឈ្មោះ ទេព សាភាព ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនិងគោយន្ត។ទី២/ឈ្មោះ ឈិត ស៊ីញ ភេទស្រីអាយុ៣៩ ឆ្នាំ មុខរបរមេផ្ទះទាំង២នាក់ខាងលើរស់នៅភូមិដៃអាវ ឃុំស្រែណូយ.ស្រុកវ៉ារិនខេត្តសៀមរាប។ទី៣/ឈ្មោះ វ៉ាន់ សឿម ហៅ វ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងធ្វើសោរ បច្ចុប្បន្នស្នាក់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យទាំង០៣នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម។.ទី៤/ ឈ្មោះ វឿន លន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិ ដូនហុង ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប ពាក់ព័ន្ធករណី បទ អំពើលួច (ម៉ូតូ)។ទី៥.ឈ្មោះ ឆុន បារាំង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលភូមិជ្រាវ សង្កាងត់ជ្រាវ ក្រុង/ខេត្តសៀមរាប។លោកបន្ថែមថា កាលពីនៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង៩និង៣០នាទីព្រឹក ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការសង្ស័យទៅលើជនសង្ស័យឈ្មោះ វ៉ាន់ សឿម ហៅវ៉ា ដែលប្រើប្រាស់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ 2011ពាក់ស្លាកលេខ សៀមរាប 1i 7209 លេខតួនិងលេខម៉ាស៊ីន 8545 792 គ្មានអាវទាំងសងខាងដោយឃើញថាម៉ូតូមានការខុសប្រក្រតី។សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សឿម ហៅវ៉ា យកមកធ្វើការសួរនាំ ក្រោយពីការសួរនាំ។លោកបន្ថែមថា ជនសង្ស័យរូបនេះបានឆ្លើយសារភាពថារូបគេបានទិញម៉ូតូមួយគ្រឿងនេះ ពីឈ្មោះឈិត ស៊ីញ ។ បន្ទាប់មកនៅថ្ងៃទី១៩ខែឆ្នាំដដែល កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប និងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានចុះទៅដល់មូលដ្ឋានជនសង្ស័យឈ្មោះ ឈិត ស៊ិញ និងជនសង្ស័យឈ្មោះទេព សាភាព ដែលត្រូវជាប្ដីយកមកធ្វើការសាកសួរ ហើយជនសង្ស័យក៏បានសារភាពថាម៉ូតូមួយគ្រឿងខាងលើនេះរូបគេពិតជាបានលក់ឲ្យឈ្មោះ វ៉ាន់.សឿម ហៅវ៉ា ពិតប្រាកដមែន ដោយម៉ូតូមួយគ្រឿងនេះគេបានទិញពីឈ្មោះ ទី ណាក់(ទី ណាក់ ត្រូវបាននគរបាលខេត្តសៀមរាបបានចាប់ខ្លួនកាលពីថ្ងៃ២៥វិច្ឆិកា២០២០ពីបទអំពើលួចម៉ូតូ)ហៅឡូញ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប និងឈ្មោះ វឿន លន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកយកមកលក់ឲ្យខ្លួនដោយគ្មានឯកសារសម្គាល់យានយន្តទេ គឺរូបខ្លួនបានទិញក្នុងតម្លៃ២០០ដុល្លារ ហើយជនសង្ស័យពីរនាក់ប្ដីប្រពន្ធរូបនេះបានឆ្លើយសារភាពបន្ថែមទៀតថាកន្លងមករូបខ្លួនធ្លាប់បានទិញម៉ូតូពីឈ្មោះទី ណាក់ ហៅឡូញ និងឈ្មោះ វឿន លន ចំនួន៦គ្រឿងផ្សេងទៀត ដែលមានម៉ាកហុងដាឌ្រីមចំនួន៥គ្រឿង និងម៉ាក់ស៊ុយស៊ូគីនិចចំនួន១គ្រឿង ហើយរូបខ្លួនបានលក់ម៉ូតូទាំងនោះឲ្យទៅប្រជាពលរដ្ឋនៅតំបន់នោះអស់ទៅហើយ។បន្ទាប់មកយើងបានស្រាវជ្រាវ និងដកហូតម៉ូតូទាំង៦គ្រឿងខាងលើបានមកវិញ។លោកបន្ថែមថា ចំពោះម៉ូតូដែលបានដកហូតខាងលើ គឺមានម៉ូតូចំនួន៤គ្រឿងដែលមានបណ្តឹងប្រជាពលរដ្ឋ។លុះមកដល់ថ្ងៃទី១៨ខែឆ្នាំដដែល បានធ្វើការនាំខ្លួន ជនសង្ស័យឈ្មោះវឿន លន មកធ្វើការសួរនាំ។ក្រោយពីការសួរនាំជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានចូលរួម បើកម៉ូតូឌុបឈ្មោះ ទី ណាក់ ហៅឡូញ ធ្វើសកម្មភាព លួចម៉ូតូ របស់ប្រជាពលរដ្ឋពិតប្រាកដមែន។
ជនសង្ស័យទាំង៥នាក់ខាងលើត្រូវបានកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប បានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមផ្លូវច្បាប់ នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នេះ៕ដោយ៖ពិសី