Wednesday, November 6, 2024
Header Banner

ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីកាច់សោរម៉ូតូនិងទទួលផលចោរកម្មបាន១សំបុកនៅក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បានឲ្យដឹងនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២០នេះថា បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ សហការចាមួយផ្នែកព្រហ្ម​ទណ្ឌក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប និងលោកវរសេនីយ៍ទោនួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានធ្វើការឃាត់ជនសង្ស័យឈ្មោះ វ៉ាន់ សៀម ហៅវ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងធ្វើសោរ មានទីលំនៅបច្ចុប្បន្ន ភូមិជ្រាវ  សង្កាត់ជ្រាវ  ក្រុងសៀមរាប យកមកសាកសួរនាំ កាលពីថ្ងៃទី១៨ នេះ ពាក់ពន្ធ័ករណីប្រើប្រាស់ម៉ូតូខុសប្រក្រតី និងគ្មានឯកសារសំគាល់យានយន្ត យកមកធ្វើការសាកសួរ។

  ជនសង្ស័យខាងលើបានឆ្លើយសារភាពថា  រូបគេបានទិញម៉ូតូមួយគ្រឿងនេះ ពីឈ្មោះ  ឈិត ស៊ីញ ភេទស្រី  អាយុ៣៩ ឆ្នាំ  មុខរបរមេផ្ទះ  និងប្តីឈ្មោះ ទេព សាភាព ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនិងគោយន្ត  រស់នៅភូមិដៃអាវ  ឃុំស្រែណូយស្រុកវ៉ារិន ក្នុងតំលៃ៣០០ដុល្លារ។យោងតាមចម្លើយសារភាពរបស់ជន សង្ស័យខាងលើ និងដោយមានការដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ នៅថ្ងៃទី១៩ កន្លងទៅថ្មីៗនេះកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប  សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប  និង កម្លាំងនគរបាល នគរបាលស្រុកវ៉ារិន  បានបន្តចុះទៅដល់ផ្ទះរបស់ឈ្មោះ  ឈិត  ស៊ិញ និងឈ្មោះទេព សាភាព ដែលត្រូវជាប្ដីប្រពន្ធ នាំយកមកធ្វើការសាកសួរ ហើយជនសង្ស័យក៏បានសារភាពថាម៉ូតូមួយគ្រឿងខាងលើនេះរូបគេពិតជាបានលក់ទៅឲ្យឈ្មោះ វ៉ាន់  សៀម ហៅវ៉ា ពិតប្រាកដមែន ដោយម៉ូតូមួយគ្រឿងនេះ ពួកគេបានទិញពីឈ្មោះទី ណាក់ ហៅឡូញ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំរោង  ឃុំលាងដៃ ស្រុកអង្គរធំ និងឈ្មោះ វឿន លន ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិ ដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ជាអ្នកយកមកលក់ឲ្យខ្លួនដោយគ្មានឯកសារសម្គាល់យានយន្តទេ  គឺរូបខ្លួនបានទិញក្នុងតម្លៃ២០០ដុល្លារ ហើយជនសង្ស័យពីរនាក់ប្ដីប្រពន្ធរូបនេះបានឆ្លើយសារភាពបន្ថែមទៀតថាកន្លងមករូបខ្លួនធ្លាប់បានទិញម៉ូតូពីឈ្មោះទី ណាក់ ហៅឡូញនិងឈ្មោះវឿន លន ចំនួន០៦គ្រឿងផ្សេងទៀត ដែលមានម៉ាកហុងដាឌ្រីមចំនួន០៥គ្រឿង  និងម៉ាក់ស៊ុយស៊ូគីនិចចំនួន០១គ្រឿង  ហើយរូបខ្លួនបានលក់ម៉ូតូទាំងនោះឲ្យទៅប្រជាពលរដ្ឋនៅតំបន់នោះអស់ទៅហើយ។ប៉ុន្តែមុនពេលលក់ដូរជនសង្ស័យទាំងពីរនាក់ បានធ្វើការដោះដូរស្លាកលេខម៉ូតូពីម៉ូតូមួយទៅម៉ូតូមួយទៀតឲ្យខុសទ្រង់ទ្រាយដើមរបស់ម៉ូតូ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ឬប្រជាពលរដ្ឋ មិនអាចមើលដឹងថាជាម៉ូតូដែលបានមកពីការប្រព្រឹត្តបទល្មើសអំពើលួច។យោងដោយតាមចម្លើយសារភាពខាងលើ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ  និងដកហូតម៉ូតូជាវត្ថុតាងបានចំនួន០៦គ្រឿងមកវិញយករក្សាទុកដើម្បីបើកការស្រាវជ្រាវ  ក្នុងនោះមានម៉ូតូចំនួន៤ គ្រឿង  មានក្នុងបណ្តឹងរបស់ប្រជាពលរដ្ឋ ជាជនរងគ្រោះ។នគរបាលបានបន្តធ្វើការនាំខ្លួន ជនសង្ស័យឈ្មោះវឿន លន មកធ្វើការសួរនាំ ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានចូលរួម បើកម៉ូតូឌុបឈ្មោះ ទី ណាក់ ហៅឡូញ ធ្វើសកម្មភាព លួចម៉ូតូ  របស់ប្រជាពលរដ្ឋដែលមានចំនួនដូចខាងលើពិតប្រាកដមែន។ដោយឡែកជនសង្ស័យឈ្មោះ ទី ណាក់ ហៅឡូញ សព្វថ្ងៃកំពុងជាប់ពន្ធនាគារខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើ លួច (កាច់សោរ.កម៉ូតូ)កាលពីថ្ងៃទី ២៣ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ កាលពីនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០។

   ជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាង ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចំណាត់ការតាមនីតិវិធីនៃច្បាប់៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម