Wednesday, November 6, 2024
Header Banner

រថយន្តម៉ាសដា ខ.ម ឡើងវ៉ាជែងទៅបុករថយន្តហ្សីប ក្នុងទិសដៅច្រាសគ្នាបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់.ស្រាល៣នាក់

សៀមរាប៖ពុទ្ធោគួរឲ្យណាស់….រថយន្តម៉ាកម៉ាសដា ពាក់ស្លាកលេខ ខ.ម ឡើងជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាកហ្សីបក្នុងទិសដៅច្រាសគ្នាបណ្តាលឲ្យរ៉េចង្កូតបុកដើមឈើបោកខ្ទប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់,របួសស្រាលចំនួន៣នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ វេលាម៉ោង១៧.០០នាទីថ្ងៃទី២១ខែធ្នូឆ្នាំ២០២០ផ្លូវជាតិលេខ៦ ចំណុចចន្លោះគីឡូម៉ែត្រ លេខ២៤៧-២៤៨ ភូមិចំរេះ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
អធិការនគរបាលស្រុកជីក្រែង គឺ លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ បានឲ្យដឹងនៅថ្ងៃទី២២នេះថា រថយន្តម៉ាកហ្សីប (JEEP) ស្លាកលេខ ភ្នំពេញ 2BE 1738 បើកក្នុងទឹសដៅពីកើតទៅលិច បើកបរដោយឈ្មោះ សួន សុកូឡា ភេទប្រុសអាយុ២៩ ឆ្នាំ និងអ្នករួមដំណើរ ៤នាក់។១.ឈ្មោះ ព្រឿន សេងហួយ ភេទស្រី អាយុ២៨ឆ្នាំ (គ្មានរបួស)។២.ឈ្មោះ សារឹម សំពា ភេទ ប្រុសស្លាប់នៅកន្លែងកើតហេតុ។៣.ឈ្មោះ ពុធ ពិសី ភេទស្រី អាយុ៤០ឆ្នាំរបួសធ្ងន់។៤. ក្មេងប្រុស អត់ស្គាល់ឈ្មោះ អាយុប្រហែល៤ឆ្នាំ (របួសស្រាល )អ្នកទាំងអស់រស់នៅ បុរីប៉េងហ៊ួត ក្រុងភ្នំពេញ។លោកបន្តថា រថយន្ត ម៉ាកម៉ាស់ស្តា ពណ៌ត្រេអ៊ីស្លាកលេខ ខ.ម 2.9574 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកពីលិចទៅកើត បើកក្នុងល្បឿនលឿនឡើងវ៉ាជែងមិនប្រកាន់ស្តាំ ដល់ចំណុចកើតហេតុបុករថយន្តJeepតែម្តង។ក្រោយកើតហេតុអ្នកបើករថយន្តស្លាកលេនខ.មចុះគេចខ្លួនបាត់។បន្ទាប់មកកម្លាំងនគរបាលជំនាញស្រុកជីក្រែង ក៏បានចុះដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងរួច បញ្ជូនជនរងគ្រោះទៅពេទ្យ ព្រមទាំងប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។រីឯវត្ថុតាងត្រូវបានអូសយកមករក្សាទុកនៅអធិការដ្ឋានចាត់ការតាមនិតិវិធី៕ដោយ៖ពិិិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម