Monday, May 12, 2025
Header Banner

ទៀតហើយ…កម្មករសំណង់ម្នាក់ចាប់រំលោភក្មេងស្រីវ័យ១០ឆ្នាំត្រូវនគរបាលស្រុកស្វាយលើ ចាប់ខ្លួន

សៀមរាប៖នគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនកម្មករសំណង់ម្នាក់ទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ករណីចាប់រំលោភក្មេងស្រីវ័យទើបតែ១០ឆ្នាំបានសម្រេច។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០​ស្ថិតនៅភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

  អធិការនគរបាលស្រុកស្វាយលើ គឺលោកវរសេនីយ៍ឯកស៊ុន អេង បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះមួក ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់និងបទល្មើសរំលោភសេពសន្ថវៈ។លោលោកបន្តថា អង្គហេតុនៃរឿងនៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ជនរងគ្រោះឈ្មោះ រ ស.ត ភេទស្រីអាយុ១០ឆ្នាំ រស់នៅ ស្រុកពួក ខេត្តសៀមរាប។ជនរងគ្រោះបានទៅដាំបង្គោលរបងនិងដាក់លួសបន្លានៅចំណុចដីចំការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាបជាមួយឪពុកបង្កើតនិងពូព្រមទាំងជនសង្ស័យ។ពេលទៅដល់ចំណុចដីចំការ ឪពុកជនរងគ្រោះបានដាំបង្គោលរបងនៅចំងាយពីជនរងគ្រោះប្រហែល២០០ម៉ែត្រចំណែកជនសង្ស័យនិងជនរងគ្រោះបានវាយបន្លាលួសជាមួយគ្នាដោយជនរងគ្រោះជាអ្នកទាញបន្លាលួសជនសង្ស័យជាអ្នកដំបន្លាលួសភ្ជាប់និងបង្គោលរបង នៅពេលជនរងគ្រោះហត់អស់កម្លាំង ជនរងគ្រោះក៏បានទៅសំរាកនៅព្រៃល្បះក្នុងចំការ។ឃើញជនរងគ្រោះចូលព្រៃដូចនេះជនសង្ស័យក៏ដើរតាមពីក្រោយសំដៅទៅរកជនរងគ្រោះហើយបានធ្វើសកម្មភាពចាប់ផ្តូលជនរងគ្រោះទៅនិងដីរួចសង្កត់ជនរងគ្រោះ សំរាតខោជនរងគ្រោះត្រឹមក្បាលជង្គងរួចជនសង្ស័យស្រាតខោរបស់ខ្លួនធ្វើសកម្មភាពយកប្រដាប់ភេទសកចូលប្រដាប់ភេទជនរងគ្រោះបានប្រហែលមួយថ្នាំងដៃជនរងគ្រោះឈឺចុកចាប់ក៏ខំរើបំរាស់និងស្រែកយំស្របពេលនោះឪពុកជនរងគ្រោះមកទាន់ជនសង្ស័យក៏ឈប់សកម្មភាពហើយគេចខ្លួននៅក្នុងដីចំការ។ ឪពុកជនរងគ្រោះនិងជនរងគ្រោះបានត្រឡប់មកផ្ទះហើយរាយការណ៍ជួនសមត្ថកិច្ច។ លោកបន្ថែមថា សម្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកសាកសួរ រូបគេបានសារភាពថាពិតជាបានប្រព្រឹត្តសកម្មភាពខាងលើដូចការចោទប្រកាន់មែន។

  បច្ចុប្បន្នកម្លាំងនគរបាលស្រុកស្វាយលើ កំពុងកសាងសំណុំរឿងនេះដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕ដោយ៖រាសី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម