Monday, May 12, 2025
Header Banner

ពលករចំនួន១៤៤នាក់ ​ ទើបត្រឡប់មកពីប្រទេសថៃ ត្រូវបានក្រុមការងារ​ នៃរដ្ឋបាលខេត្ត​សៀមរាប ទៅទទួលយកធ្វើចត្តឡីសក្ត័រយៈពេល១៤ថ្ងៃ

សៀមរាប៖បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចនៅយប់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០ នេះ មានបងប្អូនពលករជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ចំនួន១៤៤នាក់ ស្រី៧១ នាក់​ ទើបត្រឡប់មកពីប្រទេសថៃឆ្លងដែនចូលមកកម្ពុជាវិញ​ ត្រូវបានក្រុមការងារ​ នៃរដ្ឋបាលខេត្ត​សៀមរាប ទៅទទួលនឹងដឹកជញ្ជូនតាម​រថយន្តកងទព័ចំនួន​១០​គ្រឿង នាំយកមកដល់ សាលាគរុកោសល្យ​ ស្ថិតនៅក្នុងក្រុងសៀមរាប នាយប់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០​២០នេះ​ ដើម្បី​ធ្វើចត្តឡីសក្ត័រយះពេល១៤ថ្ងៃ និងពិនិត្យសុខភាព តាម​វិធានការ​ របស់ក្រសួងសុខាភិបាល អោយបានច្បាស់លាស់​ មុនអនុញាត​ អោយចូលទៅរស់នៅ​ ក្នុងសហគមន៍ ឬក្រុមគ្រួសារគាត់​ វិញ៕ដោយ៖វតី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម